បុរស​ម្នាក់​ស្រវឹងស្រឿងៗ ជិះ​ម៉ូតូ​បុក​តាក់ស៊ី​ម៉ែត្រ បណ្តាល​ឲ្យ​របួសធ្ងន់ នៅ​ភ្នំពេញ

  • 2017-11-22 03:25:30
  • Views 163

Shares

ភ្នំពេញៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខភោជនីយដ្ឋាន ហួរ ណាម សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ជារបស់ក្រុមហ៊ុន “TAXI-KHMER” បម្រុងនឹងបត់ឆ្លងផ្លូវត្រលប់ក្រោយវិញ ស្រាប់តែបត់ផុតក្បាលរថយន្តបន្តិច ក៏មានម៉ូតូម៉ាក Suzuki Nex មួយគ្រឿង បើកមកបុកចំទ្វាខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

1511320988306

មុនពេលកើតហេតុគេឃើញរថយន្តព្រូស ពណ៌ត្រួយចេកមួយគ្រឿង ជារថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ លេខរៀងទី១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6513 បើកបរដោយបុរសម្នាក់ បម្រុងនឹងបត់ត្រឡប់ក្រោយ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-1142 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រឿងៗ ជិះក្នុងល្បឿនលឿន ក៏មកបុកទ្វារខាងក្រោយខាងឆ្វេង នៃរថយន្ត បណ្តាលឲ្យរងការខូចខាត រីឯម្ចាស់ម៉ូតូរងរបួសស្រាល ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានឋាន បានចុះមកដល់កន្លែងកើតហេតុ ឲ្យដោះស្រាយគ្នាមួយសន្ទុះមិនត្រូវគ្នា ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

258779602
258779605
258779606
258779608
258779609
Loading...
Loading...