បុរសម្នាក់សង្ស័យ មានសតិមិនប្រក្រតីឬអាចបែកថ្នាំ ត្រូវប្រជាពលរដ្ឋវាយដួលសន្លប់ បន្ទាប់ពីវាយកញ្ចក់ឡានគេបែកអស់២គ្រឿង

  • 2017-09-15 06:22:44
  • Views 198

Shares

ភ្នំពេញ ៖ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧ បុរសម្នាក់សង្ស័យសតិមិនប្រក្រតី ឬអាចបែកថ្នាំ ត្រូវប្រជាពលរដ្ឋវាយដួលសន្លប់មួយសន្ទុះធំ បន្ទាប់ពីដើរទ្រេតទ្រោតតាមផ្លូវហើយទៅវាយកញ្ចក់រថយន្តរបស់គេខូចអស់២គ្រឿង ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ កែងផ្លូវ១៩៦៦ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

21728277_348522792274006_6329571677262231322_n

បន្ទាប់ពីដឹងខ្លួនបាននិយាយថា ខ្លួនមានឈ្មោះពិសិដ្ឋ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ខ្លួនមកភ្នំពេញដើម្បីរកការងារធ្វើហើយចេះតែដើរអនាថាទៅ ។

បុរសរូបនោះទំនង់ជាមួយមនុស្សមានសតិមិនគ្រប់ និងជាមនុស្សញៀនថ្នាំ ។ ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានធ្វើដំណើរតាមដងផ្លូវ និងយកដុំថ្មវាយរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-4408មួយគ្រឿង បណ្តាលឱ្យបែកកញ្ចក់ និងវាយរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងទៀត បណ្តាលឱ្យបែកចង្កៀងផងដែរ ទើបត្រូវម្ចាស់រថយន្តនាំគ្នាវាយរហូតដល់ដួលសន្លប់តែម្តង ។ តាមសន្តិសុខម្នាក់នៅក្បែរកន្លែងកើតហេតុឱ្យដឹងដែរថា គេឃើញបុរសម្នាក់នោះ បានដើរទ្រេតទ្រោតតាមដងផ្លូវ និងដេញវាយម៉ូតូនិងរថយន្តតាំងព្រឹកមកម្ល៉េះ។

21728461_348522802274005_2555388340786927969_n

ខណៈដែលសន្លប់ នគរបាលបានហៅរថយន្តប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យ តែបុរសនោះបានដឹងខ្លួនវិញ ហើយបានហៅឡើងម៉ូតូកង់៣បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចតែម្តង ៕

Loading...
Loading...