បុរស​ខ្មែរឥស្លាម​ម្នាក់ ល្បួង​ក្មេងស្រី​អាយុ១២ឆ្នាំ រំលោភ​បានសម្រេច​

  • 2017-11-22 01:30:23
  • Views 198

Shares

ភ្នំពេញៈ កាលពីម៉ោង១១ នឹង៣០នាទីយប់ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសខ្មែរឥស្លាមម្នាក់ ដោយសារចំណង់ផ្លូវភេទឡើងកម្ដៅ ទប់អារម្មណ៍មិនបាន ល្បួងក្មេងស្រីអាយុ១២ឆ្នាំ រំលោភបានសម្រេចដង រយៈពេល២ថ្ងៃ ហើយបែកការដល់ឪពុកម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ឃាត់ខ្លួន នៅចំណុចក្នុងក្រុម១ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

23845034_178391602754361_98904074_n

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យល្មោភកាម ខាងលើនេះ បន្ទាប់ពីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ឪពុកម្ដាយ និងសមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងកំពុងរត់លេងនៅខាងក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានមកបបួលឲ្យទ្បើងលើផ្ទះ ហើយធ្វើសកម្មភាពបង្ខំចាប់រំលោភបានសម្រេចម្ដង ដោយឲ្យលុយ២០០០រៀល ដើម្បីលួងចិត្តកុំឲ្យស្រែកយំ និងប្រាប់ឪពុកម្ដាយ។

ក្មេងស្រីអនិតិជនរងគ្រោះ បានរៀបរាប់ប្រាប់ឪពុកម្ដាយ និងសមត្ថកិច្ចទៀតថា លុះមករសៀលថ្ងៃទី២០ វិច្ឆិកា ២០១៧ ពោលគឺរំលង១ថ្ងៃ ដោយសារញាមរំលោភបានសម្រេចជាលើកទី១ ធ្វើឲ្យជនសង្ស័យជាខ្មែរឥស្លាមមកកន្លែងកើតហេតុម្តងទៀត ព្រមទាំងបានបបួលនាង ដោយឲ្យលុយចំនួន២០០០រៀលទៀត តែនាង (ជនរងគ្រោះ) មិនព្រមយកឡើយ ទើបបណ្ដាលជនសង្ស័យចាប់បង្ខំទាញដៃអូសចូលទៅខាងក្រោមផ្ទះ រួចយកស្កុតមកបិទមាត់កុំឲ្យស្រែក ដើម្បីធ្វើសកម្មភាពចាប់រំលោភ បានសម្រេចម្ដងទៀត ហើយក៏រត់គេចខ្លួនបាត់ បានត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ តាមស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីទទួលពាក្យបណ្ដឹងពីឪពុកម្ដាយក្មេងស្រីរងគ្រោះ។ 

ក្មេងស្រីរងគ្រោះឈ្មោះ ម ញ អាយុ១២ឆ្នាំ ជនជាតិវៀតណាម រស់នៅខណ្ឌឫស្សីកែវ។ ជនសង្ស័យឈ្មោះ ឯល កាសី អាយុ២៦ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ក្នុងភូមិ-សង្កាត់កើតហេតុ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បញ្ជូនទៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Loading...
Loading...