ជនជាតិវៀតណាមបង្ខំក្មេងប្រុសស្រី១១នាក់ឲ្យសុំទាន

  • 2017-11-22 01:23:32
  • Views 164

Shares

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត ជនសង្ស័យប្រុសស្រី២នាក់ជាជនជាតិវៀតណាមត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនករណីបង្ខំក្មេងប្រុសស្រី១១នាក់ឲ្យសុំទាន។ 

លោកវរៈសេនីយ៍ទោព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជនសង្ស័យប្រុសស្រី ដែលត្រូវឃាត់ខ្លួនជាជនជាតិវៀតណាមមាន១.ឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ ២.ឈ្មោះ ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានបានដឹងថា មានកុមាររងគ្រោះត្រូវបានជនសង្ស័យប្រុសស្រីបានបង្ខំឲ្យក្មេងដើរសុំទាននៅតំបន់ប៉ោយប៉ែត ហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ និងរំដោះកុមារងគ្រោះចំនួន១១នាក់ មានកុមារីម្នាក់ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រោយពេលកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ និងរំដោះកុមារា និងកុមារីចំនួន១១នាក់ តាមចម្លើយកុមាររងគ្រោះបានឲ្យដឹងគឺជនសង្ស័យ២នាក់នេះបានបង្ខំឲ្យពួកគេបំបែកគ្នាដើរសុំទានមាននៅផ្សាររុងក្លឿប្រទេសថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបរិវេណកាស៊ីណូប៉ោយប៉ែត។

ក្នុង១ថ្ងៃម្នាក់ៗកំណត់បានលុយ៥ម៉ឺនរៀលទើបឲ្យហូបបាយ បើមិនបានតាមកំណត់បង្អត់បាយ តែរកលុយបានគេឲ្យលុយទិញកាវហិតជាប្រចាំ ហើយដើរដេកតាមសំយាបផ្ទះអ្នកស្រុក។ លោកបានបញ្ជាក់ថា ដោយយោងតាមចម្លើយសារភាពជនសង្ស័យប្រុស.ស្រីជាជនជាតិវៀតណាម២នាក់នេះ គឺពួកគេបានឲ្យក្មេងប្រុស.ស្រីទាំងនេះដើរសុំទានជាច្រើនខែមកហើយ ពួកក្មេងទាំងនេះមានឪពុកម្តាយ និងក្មេងកំព្រាដែលរស់នៅក្រុងប៉ោយប៉ែត។ហើយជនសង្ស័យទាំង២នាក់ក្រោយពេលសាកសួរហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានប្រគល់ជូនមណ្ឌលអប់រំកែប្រែភ្នំបាក់ខេត្តបន្ទាយមានជ័យ ៕

FB_IMG_1511313490634
FB_IMG_1511313482918
FB_IMG_1511313479498
Loading...
Loading...