ខូចអនាគតក្មេងអស់ ទើបតែវ័យ១១ឆ្នាំធ្លាក់ខ្លួនជាឈ្នាន់ ជួញដូរថ្នាំញៀន

  • 2017-11-21 07:56:51
  • Views 162

Shares

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យជាអនីតិជនចំនួន០១នាក់ជាក់ស្ដែងពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

1511250917540

នៅថ្ងៃទី២០ខែវិច្ឆិការ ឆ្នាំ២០១៧ វេលាម៉ោង១៥.៤៥នាទី កំលាំងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុម ទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ជនសង្ស័យជាអនីតិជនឈ្មោះ សូយ សុខា ហៅអាអ៊ូច ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកមាន ក្រាមពណ៌សថ្លាចំនួន៣០កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ។ 

បច្ចុប្បន្នជនសង្ស័យឈ្មោះសូយ សុខាជាអនីតិជន បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងដោយមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានអោយបញ្ជូនទៅ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងបន្ត និង កសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

FB_IMG_1511250875005
FB_IMG_1511250877434
Loading...
Loading...