ជនបរទេសក៏សរសើរកូនប្រុសទី២ ព្រាប សុវត្ថិ

  • 2017-11-21 06:35:58
  • Views 153

Shares

រាជធានីភ្នំពេញ ៖ កូនកំលោះទាំង ០៣នាក់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឲ្យប្រិយមិត្តជាច្រើនបានស្គាល់ថា ពួកគេទាំង ៣ នាក់ សុទ្ធតែមានរូបរាងសង្ហា សម្លេងពីរោះ អាចលេងឧបករណ៍តន្រ្តី និងមានសមត្ថភាព រាំ បានយ៉ាងល្អទៀតផង ។ 

ជាក់ស្តែងកាលពីពេលថ្មីៗនេះកូនប្រុសទី២ របស់ លោក ព្រាប សុវត្តិ ឈ្មោះ សុវត្ថិ មុន្នីនាគ បានបកស្រាយចម្រៀងបរទេស កំពុងល្បីខ្លាំង គឺបទ «despacito» ដោយគ្មានភ្លេង និយាយឲ្យខ្លី គឺច្រៀងគោក នៅចំពោះមុខជនបរទស ០២ រូប ធ្វើឲ្យពួកគេ និងប្រិយមិត្តក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងសរសើរ ចំពោះសម្លេងដ៏ល្អពីធម្មតា របស់កូនប្រុសទី០២ លោក ព្រាប សុវត្តិ ៕

FB_IMG_1511245797439
FB_IMG_1511245799795
FB_IMG_1511245802500
Loading...
Loading...