ស្ត្រី​មាន​ផ្ទៃពោះ៤ខែ ម្នាក់ ឃាត់​ក្រុមក្មេងស្ទាវ​មិនឱ្យ​វាយ​ប្តី​ខ្លួន ក៏​ស្រែក​រហូត​គាំងបេះដូង​ស្លាប់ភ្លាមៗ

  • 2017-11-21 03:57:33
  • Views 388

Shares

ភ្នំពេញ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គឹម ណារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ ជាអ្នកដាំបាយលក់ ជាមួយម្តាយ ចំណែកប្តីឈ្មោះ នៅ សារ៉េន អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់អ្នកទាំង២ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតរស់នៅក្នុងភូមិ តាហ៊ីង ឃុំស្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

នៅមុនពេលកើតហេតុរូបគាត់ និងប្រពន្ធបានទៅផឹកស៊ី នៅបន្ទប់បងប្អូនជីដូនមួយនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ដែលឆ្ងាយប្រហែល៣០០ម៉ែត្រពីគ្នា បន្ទាប់ពីផឹកសុីរួច រូបគាត់និងប្រពន្ធ ក៏បានដើរមកសម្រាកនៅបន្ទប់វិញ មួយសន្ទុះក្រោយមកស្រាប់តែម្តាយមីងខលមកឱ្យទៅជួយ ឃាត់កូនគាត់កំពុងឈ្លោះគ្នា ដែលទើបតែជួបជុំគ្នារួច ។

ដោយសារតែនឹកឃើញថា បងប្អូនជីដូនមួយហើយខាងស្រី ទើបតែឆ្លងទន្លេរួចទៀត ក៏បណ្តើរគ្នាជាមួយប្រពន្ធទៅជួយឃាត់ ពេលទៅដល់ក៏សម្របសម្រួលមិនព្រមស្តាប់ ក៏ទះមួយដៃទៅលើឈ្មោះ អា បុឹប មុខរបរ មិនពិតប្រាកដ ដែលត្រូវប្អូនជីដូនមួយខាងប្រពន្ធ ហើយក៏ត្រលប់មកវិញ ខណះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបក្រុមខាងបងប្អូនជីដូនមួយ ប្រដាប់ដោយដាវសាំរៃ និងដុំថ្ម ស្ទាក់ចាំវាយ ។ ពេលនោះ ដោយខ្លាចក្រុមទាំងនោះវាយត្រូវប្រពន្ធ ដែលមានផ្ទៃពោះ៤ខែផងនោះ រូបគាត់ក៏បានដើរគេចចេញ ភ្លាមនោះក្រុមទាំងនោះ ក៏រត់ស្ទុះទៅវាយធ្វើឱ្យប្រពន្ធស្រែកឃាត់ រហូតដល់គាំងបេះដូង ដួលដេកលើផ្លូវតែម្តង ហើយក្រុមក្មេងស្ទាវ ក៏បានរត់គេចខ្លួនអស់ ដោយឃើញប្រពន្ធដួលបែបនេះ រូបគាត់ក៏មកមើលឃើញប្រពន្ធបាត់មាត់ក ទើបហៅ រថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ តែដោយអកុសលប្រពន្ធគាត់បានស្លាប់បាត់ទៅហើយ ។

បុរសខាងលើបានបញ្ជាក់ថា ប្រពន្ធរបស់គាត់ មានផ្ទៃពោះ៤ខែមកហើយ ។ដោយឡែកក្រុមក្មេងស្ទាវទាំងនោះរូបគាត់មិនដែលមានទំនាស់អ្វីពីមុនឡើយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុពិនិត្យរួច ដោយមិនពាក់ព័ន្ធនិងអំពើឃាតកម្មក៏ប្រគល់សពជនរងគ្រោះ យកទៅតម្កល់ទុកនៅវត្តជម្ពូវ័ន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

EE6E563A-BF7A-4295-BE35-D0588A3DADF3
A78EA570-36C5-4243-9EC5-93EB1A481108
4D255832-D6C2-4470-A465-80EF72B1297F
Loading...
Loading...