សាហាវ​ណាស់ ឃាតកម្ម កាត់​ក្បាល​ជនរងគ្រោះ យកទៅ​បាត់ នៅកំពត

  • 2017-11-21 03:36:35
  • Views 627

Shares

កំពត៖ ភ្ញាក់ផ្អើលកាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ ឃាតកកាត់ក្បាលជនរងគ្រោះ យកទៅបាត់ នៅសល់តែដងខ្លួន ចំណុចខ្ទមចាំដីស្រែរបស់ជនរងគ្រោះ ស្ថិតក្នុង ភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ករណីនេះបង្កឲ្យមានការ ។

ក្រោយពីសមត្ថកិច្ចនគរបាល បានទទួលព័ត៌មានភ្លាមៗថា នៅចំណុចខាងលើ មានករណីឃាតកម្ម ទៅលើជនរងគ្រោះ ឈ្មោះ អយ សុខ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានកាត់កជនរងគ្រោះ យកក្បាលទៅបាត់ នៅសល់តែដងខ្លួន នៅកន្លែងកើតហេតុ ។

កម្លាំងសមត្ថកិច្ចបានសហការគ្នា ចុះសាកសួរប្រមូលព័ត៌មាន ជុំវិញលំនៅដ្ឋានជនរងគ្រោះ បានបង្ហាញជាបឋមថា ជនរងគ្រោះមានការចោទប្រកាន់ថា ពីមុនមកគាត់ចេះធ្វើអំពើធ្មប់ ហើយក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចរឿងគំនុំ ជុំវិញករណីអំពើធ្មប់ ហើយសមត្ថកិច្ច បន្តការស្រាវជ្រាវ ស្វែងរកជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ ៕

565
ededa1873294e484f8abca5107926fbe
IMG-20171121-WA0051
IMG-20171121-WA0052
Loading...
Loading...