ព្យាយាម​ចាប់រំលោភ​កូនចុង​ជាច្រើនលើក ​ទីបំផុត​ជីដូន​មក​ទាន់​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន

  • 2017-11-20 14:05:47
  • Views 133

Shares

ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ទុម គា អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ខណៈទៅរករឿងដូនចាស់ដែលបានប្តឹងនគរបាលថា រូបគេប៉ុនប៉ងរំលោភកូនស្រីចុង ដែលមានអាយុទើបតែ៧ឆ្នាំ។

23754792_1623187127744548_447017487336777465_n

តាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក ឡូ ភារម្យ នាយនគរបាលប៉ុស្តិ៍ព្រែកប្រា បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា នេះ ដូនចាស់សុំមិនបញ្ចេញឈ្មោះបានដឹកដៃចៅស្រីរបស់គាត់ដែលទើបតែនឹងអាយុ៧ឆ្នាំ ដោយបានបញ្ជាក់ពីមូលហេតុនៃការប្តឹង គឺដោយសារតែឪចុងឈ្មោះ ទុម គា ដែលបច្ចុប្បន្នរស់នៅក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានចាប់រំលោភកូនចុង (ក្មេងស្រីរងគ្រោះ) កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា នៅក្នុងផ្ទះ ស្របពេលកំពុងចាប់ជីដូនឃើញក៏ស្រែក ហើយឪចុងបានគេចបាត់ទៅ។ លុះដល់ពេលដូនចាស់មកប្តឹងនគរបាលប៉ុស្តិ៍ ជនសង្ស័យបានដឹងក៏ទៅរករឿងដូនចាស់ទើបនគរបាលឃាត់ខ្លួនតែម្តង។

នៅចំពោះមុខនគរបាល ក្មេងស្រីរងគ្រោះបានរៀបរាប់ពីសកម្មភាពដែលឪចុងបានប៉ុនប៉ងចាប់រំលោភជាច្រើនដង តែមានមនុស្សក្នុងផ្ទះតាមទាន់តែពុំមានអ្នកណាហ៊ានប្តឹង ទើបតែជីដូនទៅទាន់ក៏មកដាក់ពាក្យប្តឹងឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់។ ករណីខាងលើនេះ គឺមានច្រើនណាស់ដែលឪចុងចាប់រំលោភកូនស្រីកូនចុង តែស្ត្រីខ្លះដឹងដែរតែមិនហ៊ានប្តឹងសុខចិត្តស៊ូទ្រាំ ដោយខ្លាចខ្លួនឯងក្លាយជាស្ត្រីមេម៉ាយម្តងជាពីរដងនោះ ៕

Loading...
Loading...