ស្ត្រី​មេខ្យល់​ពីរ​នាក់ នាំ​នារី​ខ្មែរ​ឲ្យ​យកប្តី​នៅ​ប្រទេស​ចិន

  • 2017-11-20 13:59:54
  • Views 223

Shares

ខេត្តក្រចេះ ៖ ស្ត្រីជាមេខ្យល់២នាក់ដែលមានមុខរបរជួញដូរនារីខ្មែរឲ្យទៅយកប្តីនៅ ប្រទេសចិនដោយខុសច្បាប់នោះ ត្រូវបានតុលារសម្រេចឃុំខ្លួន នៅពន្ធនាគារខេត្តកាលពី សៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន ។

23795612_1623190751077519_5403597008591496630_n

ការឃុំខ្លួនស្ត្រីមេខ្យល់ធ្វើឡើងក្រោយរយៈពេល៣ថ្ងៃបន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានចុះទៅចាប់ខ្លួនស្ត្រីសង្ស័យទាំង២នាក់បាន នៅនឹងលំនៅឋានរៀងៗខ្លួន នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនលោក ឌុច អ៊ុច បាន ប្រាប់ឲ្យដឹងថា ស្ត្រីជាមខ្យល់ទាំងពីរនាក់មួយ – ភីម ខេម៉ា អាយុ៤៥ឆ្នាំ និងម្នាក់ទៀត ដូ ស៊ីណាត អាយុ៤៣ឆ្នាំ ទាំងពីរនាក់ត្រូវបាននគរបាលចាប់ខ្លួនបានក្នុងថ្ងៃតែមួយទី១៦ វិច្ឆិកា ។

23754701_1623190754410852_1672901191840877267_n

លោកនាយរងការិយាល័យបានបញ្ជាក់ទៀតថា ស្ត្រីទាំង២នាក់នេះបានប្រព្រឹត្តសកម្ម ភាពនាំនារីខ្មែរចំនួន២នាក់ឲ្យទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់ តែ ត្រូវបានគរបាលហាមឃាត់ទាន់ពេលនៅពេលដែលនារីរងគ្រោះទាំងពីរនាក់ត្រូវបាន ក្រុមស្ត្រីមេខ្យល់ បញ្ជូនតាមយន្តហោះទៅដល់ប្រទេសវៀតណាម ។

ក្រោយការចាប់ខ្លួនស្ត្រីជាមេខ្យល់ទាំងពីរនាក់បាននគរបាលការិយាល័យជំនាញ កសាងសំណុំរឿង និងចាត់បញ្ជូនទៅតុលាការខេត្ត និងបានឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគារខេត្ត ក្រោមដីការបង្គាប់លោក ឌិន ស៊ីវុទ្ឋី ប្រធានសាលាដំបូងខេត្ត និងជាចៅក្រមស៊ើបសួរ ៕

Loading...
Loading...
Recently Posts