អេនជេលីណា ចូលី មិនអាចបំភ្លេចប្រទេសកម្ពុជាដែលធ្វើឲ្យ​នាងប្តូរជីវិត

  • 2017-11-20 13:29:43
  • Views 104

Shares

សហរដ្ឋអាមេរិក ៖ តារាភាពយន្ដហូលីវូដ អេនជេលីណា ចូលី បានចូលរួមយ៉ាងសកម្មដើម្បីលើកស្ទួយវប្បធម៌សិល្បៈភាពយន្តខ្មែរ តាមរយៈការផលិតភាពយន្តប្រវត្តិសាស្រ្តខ្មែរ និងជួយចម្លងវាសនាក្មេងកំព្រាកម្ពុជា ។

កាលពីថ្ងៃទី១៨ វិច្ឆិកា តារាភាពយន្តហូលីវូដដ៏លល្បី អេនជេលីណា បានបង្ហោះសាររំលឹកប្រវត្តិរស់នៅខ្លះៗដែលផ្សាភ្ជាប់នឹងប្រទេសកម្ពុជា សរសេរជាភាសាអង់គ្លេសដែលមានន័យជាខេមរភាសាថា « ខ្ញុំបានមកកម្ពុជាដំបូងនៅអាយុ ១៦ឆ្នាំ ហើយប្រទេសមួយនេះបានផ្លាប់ប្តូរជីវិតរបស់ខ្ញុំឲ្យស្គាលអ្វីហៅថាភាពឈឺចាប់ និងភាពអត់ឃ្លាន »។

ដើមចមដែលនាំឲ្យតារាហូលីហូដរូបនេះ បង្ហោះសារពាក់ព័ន្ធនឹងប្រទេសកម្ពុជា ព្រោះកាលពីព្រឹកម្សិលមិញ នាងបានរកឃើញឯកសារមួយដែលសរសេររំលឹកពីអនុស្សាវរីយ៍របស់កុមារីឈ្មោះ ឡុង ក្នុងរបបប្រល័យពូជសាសន៍ ។ នាងថា « ខ្ញុំស្រលាញ់អត្ថបទរបស់កុមារី ឡុង ណាស់ »។ ជាមួយនឹងការពោលពាក្យថា «ស្រលាញ់»ទាំងអួលដើមករ ដោយសារនាងបានយល់ខ្លឹមសារក្នុងសំណេរដ៏ខ្លីបង្កប់អត្ថន័យឈឺចាប់នូវការធ្វើទុក្ខបុកម្នេញលើកុមារី ឡុង ។

ការអាណិតអាសូរនេះ តារាភាពយន្តដ៏ល្បីនៅសហរដ្ឋអាមេរិក អេនជេលីណា បានប្រាប់ថា «ដោយសារអនុស្សាវរីយ៍ទាំងអស់នេះហើយ បានជាធ្វើឲ្យខ្ញុំ សម្រចចិត្តធ្វើអ្វីៗដើម្បីកុមារកម្ពុជា ហើយកាលពីឆ្នាំ២០១៦ ខ្ញុំបានផលិតភាពយន្តរំលឹករបបព្រៃផ្សៃនៅកម្ពុជាផងដែរ» ។ ទឹកចិត្តដ៏គួរឲ្យគោរពរបស់តារារូបនេះ បានធ្វើឲ្យប្រជាជនកម្ពុជា បានសម្តែងការពេញចិត្តពេញថ្លើមក្រៃលែង និងសូមឲ្យនាងនៅតែបន្តសកម្មភាពនេះទៀត ជាពិសេសការយកចិត្តទុកដាក់ និងជួយចម្លងវាសនាកុមារនៅកម្ពុជា ៕

FB_IMG_1511184253488
FB_IMG_1511184269032
FB_IMG_1511184271359
FB_IMG_1511184264115
FB_IMG_1511184266574
FB_IMG_1511184258615
FB_IMG_1511184256241
FB_IMG_1511184261628
Loading...
Loading...