ភ្ញាក់ផ្អើល​ករណី​ឃាតកម្ម​សម្លាប់​ក្មេងប្រុស​ម្នាក់ ស្ថិតនៅ​ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ

  • 2017-11-20 13:01:27
  • Views 347

Shares

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ៤ល្ងាច ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីឃាតកម្មមួយ ដែលក្មេងប្រុសម្នាក់ត្រូវបានជនសង្ស័យសម្លាប់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះ។

ជនសង្ស័យម្នាក់សង្ស័យបែកថ្នាំ បានវាយ និងច្របាច់.ក ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលកំពុងជិះកង់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្មេងប្រុសរងគ្រោះមានឈ្មោះ លន ឌុន អាយុ ១៣ឆ្នាំ ទីកន្លែងកំណើត ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានឪពុកឈ្មោះ អេង ប៊ុនលន និងម្ដាយឈ្មោះ វ៉ាន ឡៅ ទៅលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យជាឃាតកឈ្មោះមោះ វ៉ា រដ្ឋា ភេទប្រុស អាយុ ៣៣ឆ្នាំ (សង្ស័យបែកថ្នាំ) មុខរបរ លក់ដូរ មានទីលំនៅ ភូមិឃុំជាមួយជនរងគ្រោះ ៕

13-year-old-boy-killed-4
13-year-old-boy-killed-5
13-year-old-boy-killed-2
13-year-old-boy-killed-1
WhatsApp-Image-2017-11-20-at-4.40.03-PM
WhatsApp-Image-2017-11-20-at-4.44.42-PM

 

Loading...
Loading...
Recently Posts