ប្ដី​ប្រពន្ធ២នាក់ ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ប្រពន្ធ​យក​កន្ដ្រៃ​ចាក់​ប្ដី​បណ្ដាល​អោយស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ចាក់​ប្តី​រួច ក៏​ដើរចូល​ប៉ុស្ដិ៍​ប៉ូលិស ខណ្ឌ​ពោធិ៍​សែន​ជ័យ

  • 2017-11-20 04:05:31
  • Views 213

Shares

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២៣និង៥០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ដិតនៅចំនុចភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ប្ដីប្រពន្ធ២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងធ្វើអោយប្រពន្ធយកកន្ដ្រៃចាក់ប្ដីបណ្ដាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

IMG-20171120-WA0067

បុរសជាប្ដីរងគ្រោះឈ្មោះស៊ុន សុខហៃ អាយុប្រហែល៣៨ ឆ្នាំមុខរបរ រត់ម៉ូតូឌុប ចំណែកប្រពន្ធឈ្មោះសុខ សុគន្ធា អាយុ៤០ឆ្នាំ ( ប្រពន្ធជាឃាតក )មុខរបរ លក់ដូរ បច្ចុប្បន្នស្នាក់ភូមិកលតហេតុខាងលើ ។ នៅមុនពេលកើតហេតុ អ្នកជិតខាងបានអោយដឹងថា បានលឺសំលេងជេម្រាយគ្នាទៅវិញទៅមក មួយសន្ទុះក្រោយមកជនរងគ្រោះបានដើរចេញមកក្រៅដើរអោនៗពេលនោះអ្នកជិតខាងក៏បានជួយគ្រាដាក់អោយដេកលើគ្រែ ក៏ស្រាប់តែឃើញកន្ត្រៃដោតចំចុងដង្ហើមជនរងគ្រោះ រួចហើយអ្នកខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃតែពេលបញ្ជូនទៅដល់ពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

IMG-20171120-WA0066

ចំណែកឯប្រពន្ធ ក្រោយពីបង្កហេតុបានដើរទៅប៉ុស្តិ៍នគរបាលដោយខ្លួនឯង ។ បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯប្រពន្ធរបស់សព ត្រូវបាននគរបាលឃាត់ខ្លួន ៕

IMG-20171120-WA0065
Loading...
Loading...