ស្រី​មេម៉ាយ ទៅរក​គ្រូទាយ​កាត់​ប្រជ្រុយ ដូច​ទៅ​ឲ្យ​គ្រូទាយ​ចាប់រំលោភ

  • 2017-11-20 02:02:34
  • Views 449

Shares

កណ្តាល៖ ជនសង្ស័យមានឈ្មោះ វ៉ាន់ មាឃ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរ ជាគ្រូទាយកាត់ប្រជ្រុយ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ រីឯជនរងគ្រោះវិញមាន ឈ្មោះ ម.ស.ល អាយុ៣២ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ ។

23658768_375039499622335_2072520481886422096_n

ស្ត្រីម្នាក់បានប្រាប់ម្តាយថា ទៅរកគ្រូទាយ ដើម្បីកាត់ប្រជ្រុយនៅផ្ទះរបស់មិត្តភក្តិ ខណៈទៅយូរពេកម្តាយជនរងគ្រោះ ក៏តាមមើល ស្រាប់តែឃើញគ្រូទាយកំពុងតែ រំលោភកូនស្រី របស់ខ្លួន ក៏រត់ទៅប្តឹងនគរបាលឲ្យឃាត់ខ្លួនតែម្តងទៅ ហេតុការណ៍នេះ បានកើតឡើងតាមក្នុងផ្ទះឈ្មោះ សុទ្ធ សុផា ភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

មុនពេលកើតហេតុនារីរងគ្រោះបានទៅជួប គ្រូទាយកាត់ប្រជ្រុយ ដើម្បីឲ្យគ្រូទាយ ជួយបង្កើនស្នេហ៍ ព្រោះនាងជាស្ត្រីមេម៉ាយ ២លើកមកហើយ ដោយទៅជួបនៅផ្ទះ របស់មិត្តភក្តិនារីរងគ្រោះ ដែលនៅជិតផ្ទះគ្រូកាត់ប្រជ្រុយនោះ លុះពេលទៅដល់បានជួបលោកគ្រូកាត់ប្រជ្រុយ ហើយលោកគ្រូ បានប្រាប់ឲ្យនារីរងគ្រោះ ស្រាតខោអាវទាំងអស់ រួចហើយលោកគ្រូ ធ្វើសកម្មភាពបញ្ចូលមន្តអាគមន៍ ដោយយកដៃអង្អែលនៅលើថ្ងាសភេទនារីរងគ្រោះ ។

ចំណែកឯម្តាយរបស់នារីគ្រោះ ពេលដែលបាត់កូនស្រី យូរពេកក៏បានដើរមករកមើល ដោយដឹងថា កូនស្រីនៅផ្ទះរបស់មិត្តភក្តិ លុះពេលមកដល់ ស្រាប់តែឃើញស្បែកជើងកូនស្រីនៅនឹងកាំជណ្តើរ រួចក៏ឡើងកាំជណ្តើរមើលស្រាប់តែឃើញកូនស្រី ត្រូវបានលោកគ្រូទាយ កំពុងតែបញ្ចូលមន្តអាគម កាត់ប្រជ្រុយ ដោយកូនស្រីនៅពីក្រោមលោកគ្រូទាយ ក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍ ឲ្យចុះទៅឃាត់ខ្លួនគ្រូទាយរូប នោះតែម្តងទៅ ។ បច្ចុប្បន្នជនសង្ស័យ ឃុំឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរបន្ថែមនិងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕

Loading...
Loading...