បុរស​ជា​ប្តី ហិង្សា​ទៅលើ​ប្រពន្ធ​ខ្លួន មួយ​កាំបិត​ចំ​ស្មា​ខាងស្តាំ បណ្ដាល​ឲ្យ​របួសធ្ងន់ រួច​ចងក​ធ្វើអត្តឃាត​ខ្លួនឯង

  • 2017-11-20 01:53:02
  • Views 305

Shares

កំពង់ធំៈ នៅថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសជាប្តី បានប្រើហិង្សាទៅលើប្រពន្ធខ្លួន រួចចងកធ្វើអត្តឃាតខ្លួនឯង នៅភូមិស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

1511142734138

ករណីនេះបង្កឡើងដោយឈ្មោះ សៅ ឆុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាប្តី) បានយកកាំបិតទៅកាប់ជនរងគ្រោះ (ត្រូវជាប្រពន្ធ) ១កាំបិតចំស្មាខាងស្តាំ បណ្ដាលឲ្យរបួសធ្ងន់។ ជនរងមានគ្រោះមានឈ្មោះ ធួក ធឿង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បច្ចុប្បន្នជនរងគ្រោះដេកសម្រាកព្យាបាលនៅនឹងផ្ទះ ។

255953802

ចំណែកឯជនបង្កបានចងក សម្លាប់ខ្លួនឯងនៅនឹងផ្ទះ ។ បុរសជាប្តី ពិតជាចងក សម្លាប់ខ្លួនឯង ប្រាកដមែន។ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច ក៏បានប្រគល់សាកសពឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯប្រពន្ធកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យទំរីងស្រុកសណ្តាន់៕

255953803
Loading...
Loading...