ឃាត់ខ្លួន​ជនសង្ស័យ ៤នាក់ ចោរឆក់​យ៉ាងសកម្ម នៅ​ភ្នំពេញ

  • 2017-11-19 03:13:57
  • Views 208

Shares

ភ្នំពេញ៖ យប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យឆក់យ៉ាងសកម្មនេះសមត្ថកិច្ច ធ្វើការចាប់បាននៅតាមបណ្ដោយផ្លូវ សុធារស់ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤ នាក់គឺជាមុខសញ្ញាឆក់ យ៉ាងសកម្មនៅតាមបណ្ដោយផ្លូវ សុធារស់ ដែលពីមុនមក ជនសង្ស័យខាងលើធ្លាប់បានឆក់ កាបូបនារី ម្នាក់បានទឹកប្រាក់ចំនួន៧០០០ ដុលា បានសម្រេចដោយសុវត្តិភាព ហើយរត់គេចខ្លួនបាត់ស្រម៉ោង បន្ទាប់មកមិនទាន់បានប៉ុន្មានផងជនសង្ស័យទាំង៤ នាក់បានចេញធ្វើសកម្មម្ដងទៀតតែលើកនេះសំណាងមិនល្អត្រូវបានសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងដឹងមុខសញ្ញាចាស់ក៏បានសហការគ្នាធ្វើការដោយដឹងមុនថាជនខាងលើនិងបញ្ចេញមុខជាលើកទី ២ ក៏បានធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនជនខាងលើបានសម្រេចនៅនិងកន្លែង មុខ សាលាបឋមសិក្សាសុធារស់ បានចំនួន៤ នាក់ក្នុងនោះមានម្នាក់ជាមេខ្លោង ដែលមានឈ្មោះ ឆៃ ហើយបានបញ្ចូនទៅ អធិកាខណ្ឌចំការមន រួចបញ្ចូនបន្ត ទៅកងរាជអាវុធហត្ថក្រុងរាជធានីភ្នំពេញដើម្បីសួរនាំនិងធ្វើការតាមនិតិវិធីផ្លូវច្បាប់តែម្ដង ៕

WhatsApp-Image-2017-11-19-at-3.13.49-AM
WhatsApp-Image-2017-11-19-at-3.15.51-AM
WhatsApp-Image-2017-11-19-at-3.13.05-AM
WhatsApp-Image-2017-11-19-at-3.13.05-AM-2
Loading...
Loading...