កូន​អកតញ្ញូ​ម្នាក់ ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ឪពុកម្តាយ ករណី​ហិង្សា​ក្នុង​គ្រួសារ

  • 2017-11-19 00:49:06
  • Views 168

Shares

តាកែវៈ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កូនអកតញ្ញូម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ នៅចំណុចភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ប៊ិន ខឿនសុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។

មុនពេលចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្រដាប់ដោយដាវ ដេញកាប់ឪពុកម្ដាយរបស់ខ្លួន និងបានវាយបំផ្លាញម៉ូតូ ព្រមទាំងសម្ភារក្នុងផ្ទះជាច្រើនទៀត តែពុំមានបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ដោយសារជនសង្ស័យជាមនុស្សញៀនថ្នាំ និងបានបង្កហិង្សាផ្ទួនៗក្នុងគ្រួសារ ទើបឪពុកម្តាយ សម្រេចចិត្តមកដាក់ពាក្យបណ្តឹងឲ្សសមត្ថកិច្ចឃាត់ខ្លួនជននេះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

254978702
Loading...
Loading...