ក្មេងស្រី​អាយុ ៣ឆ្នាំ​ម្នាក់ ដាំ​ក្បាល​ចូលក្នុង​ធុង​ទឹក បណ្ដាល​ឲ្យ​ឈ្លក់​ស្លាប់​នៅក្នុង​បន្ទប់ទឹក

  • 2017-11-18 13:22:05
  • Views 181

Shares

ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ជិកា ឆ្នាំ២០១៧ នេះ ស្ថិតនៅភូមិប៉ោលសំណង ឃុំតាពូន ស្រុកថ្មគោល ខេត្តបាត់ដំបង។

1511011208271

នៅមុនពេលកើតហេតុក្មេងស្រីខាងលើបានចូលទៅលេងក្នុងបន្ទប់ទឹក ហើយបានយកបោយមកដួសទឹកលេង ពេលដួសទឹកមិនដល់ នាងបានដាក់កៅអីជ័រ ដើម្បីដួសទឹក ស្រាប់តែកៅអីនោះ ក្រឡាច់ដួលធ្វើអោយក្មេងស្រីរងគ្រោះផុតជើងធ្លាក់ដាំក្បាលចូលទៅក្នុងធុង បណ្ដាលឲ្យឈ្លក់ទឹកដាច់ខ្យល់ស្លាប់នៅក្នុងធុងតែម្តង។

ចំណែកម្តាយពេលបាត់កូនស្រីយូរពេក បានស្រែហៅកូនតែមិនលឺកូនឆ្លើយតប ក៏បានចូលទៅមើលកូននៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញកូនស្រីខ្លួនបាសជើងឡើងលើ ក្នុងធុងទឹក ក៏ស្ទុះទៅលើកកូនចេញពីធុងទឹក តែជាកូនស្រីបានដាច់ខ្យល់ស្លាប់បាត់ហើយ រួចក៏រៀបចំធ្វើបុណ្យតាមប្រពៃណីដោយក្ដីសោកស្ដាយបំផុត ព្រោះតែការធ្វេសប្រហែសធ្វើឲ្យបាត់បង់កូនស្រីតូចបែបនេះ៕

23561568_374636776329274_4869456867355814229_n
23659384_374636749662610_660671661934216004
23755263_374636752995943_2302706254722997302_n
Loading...
Loading...