គ្នា​មាន​សតិ​មិន​ប្រក្រតី​ទៅ​ហើយ នូវ​មិន​លើកលែង​ទៀត

  • 2017-11-18 07:49:21
  • Views 80

Shares

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ដែលរំលោភទៅលើនារីមានសតិមិនប្រក្រតី ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកសាលាក្រៅ បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះថា បានចាប់រំលោភរូបនាងរហូតដល់ដល់មានផ្ទៃពោះ៤ខែ ។

pl_rom_loub

សូមបញ្ជាក់ថា កាលពីវេលាម៉ោង0៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លីម យេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរ៧៥ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយពីបានទទួលបណ្ដឹងពីឈ្មោះ ខេង ទុយ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពីបទ (រំលោភសេពសន្ថវៈ) ទៅលើកូនស្រីគាត់ ដែលជាមនុស្សមិនសូវគ្រប់ទឹកទៀតផង ។

ប្រភពបន្តទៀតថា នារីរងគ្រោះឈ្មោះ ទ.ហ.យ អាយុ១៦ឆ្នាំ (មានកូនក្នុងពោះ៤ខែ) ។ បន្ទាប់ពីធ្វើការស្ដាប់ចម្លើយជនសង្ស័យ រូបគេបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះពិតប្រាកដមែន នៅក្នុងអំឡុងពេលប្រហែល៤ខែកន្លងមកហើយ នៅកន្លែងផ្ទះរបស់ខ្លួន ដោយពេលនោះនារីរងគ្រោះបានដើរទៅលេងផ្ទះរបស់ខ្លួន ហើយក៏ចាប់រំលោភតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ ឬឯនារីរងគ្រោះកំពុងមានទម្ងន់៤ខែ សម្រាកនៅផះរបស់ខ្លួន មិនដឹងថា ឪពុកម្តាយរក្សាទុកទារក ឬក៏យ៉ាងណានោះទេ ៕

23559704_1621056121290982_7618268761126984170_n
23622373_1621056117957649_1993360196294901311_n
Loading...
Loading...