ខ្សែភ្លើង​ឆក់​ឆេះ​លី​អូ​មួយ​ចំហៀង ធ្វើ​ឲ្យ​កម្មករ​សំណង់​ម្នាក់​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​បំពេញ​ការងារ

  • 2017-11-18 07:46:09
  • Views 55

Shares

ភ្នំពេញ ៖ យុវជន ដែលជាកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ ខណៈកំពុងបំពេញការងារ ដោយមិនមានការប្រុងប្រយ័ត្ន ក៏ត្រូវខ្សែភ្លើងឆក់ ឆេះលីអូមួយចំហៀងស្លាប់តែម្តង។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា វេលាម៉ោង១៧និង០០នាទី នៅក្នុងការដ្ឋានសំណង់ដីឡូត៍លេខ៤ ផ្លូវលេខ១២២Z ក្រុមទី៣១ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

23658395_1621139874615940_2788225019939917785_n

ជនរងគ្រោះឈ្មោះញ៉យ វីន ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងការដ្ឋានសំណង់ដីឡូត៍លេខ៤ ផ្លូវលេខ១២២Z ក្រុមទី៣១ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក និងមានស្រុកកំណើត នៅភូមិព្រៃផ្តៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុ មេការ និងកម្មករសំណង់ប្រមាណជាង១០នាក់ បានធ្វើសំណង់នៅក្នុងដីឡូត៍ខាងលើ។ ក្នុងនោះជនរងគ្រោះបានយកម៉ូទ័រ ដែលតភ្ជាប់ដោយខ្សែភ្លើងទៅបាញ់វីស ក្តារពុម្ព សសរ ដើម្បីចាក់សសរ ខណៈពេលកំពុងបាញ់វីសនោះជនរងគ្រោះស្រែកឲ្យគេជួយ ថាខ្សែភ្លើងឆក់ ហើយជនរងគ្រោះបានធ្លាក់មកដល់ដី។ ភ្លាមនោះកម្មករផ្សេងទៀតបានរត់ទៅដកឌុយភ្លើងចេញ ខ្លះទៀតធ្វើចលនាបេះដូងជនរងគ្រោះ រួចដឹកបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមដែរ តែពេលដឹកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ហើយ ដោយត្រូវខ្សែភ្លើងឆក់ឆេះខោលីអូមួយចំហៀង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានបញ្ជូនទៅស្រុកកំណើត នៅភូមិព្រៃផ្តៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

23561792_1621139881282606_1473796762207328957_n
23754695_1621139877949273_547051018765778926_n
23559855_1621139884615939_3838905343172635360_n
Loading...
Loading...