កូន​មិន​ដឹងអី​សោះ! ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា បែរជា​ចាប់​កូនស្រី​គម្រាម​សម្លាប់ សាហាវ​ណាស់​លោក​អើយ!

  • 2017-11-18 07:34:20
  • Views 138

Shares

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសម្នាក់វ័យជាង៤០ឆ្នាំសង្ស័យថា ប្រើប្រាស់នូវសាធាតុញៀន កើតជម្លោះរវាងប្តីនិងប្រពន្ធ បែរជាចាប់កូនស្រីហើយដៃម្ខាងប្រដាប់ដោយកាំបិតប៉ុនប៉ងសម្លាប់កូនចោល គម្រាមទាំងសមត្ថកិច្ច អ្នកណាចូលទៅជ្រៀតជ្រែករឿងរបស់គេ អស់រយពេលជាច្រើនម៉ោង ទីបំផុតកម្លាំងសមត្ថកិច្ចជួយរំដោះក្មេងស្រីបានរួចផុតពីកណ្តាប់ដៃឪពុកចិត្តតិរិច្ឆាន ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

sun

ជនសង្ស័យខាងលើ ឈ្មោះ សាំង វណ្ណី អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ មានប្រពន្ធឈ្មោះ នាង ភ័ស្ត អាយុ៣៨ឆ្នាំ មុខរបរ លក់ខោអាវ តាមមុខរោងចក្រ មានស្រុកកំណើតភូមិ ល្វេ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត ។

ស្រី្តជាប្រពន្ធបានឲ្យដឹងថា ខ្លួនរៀបការជាមួយបុរសខាងលើជាង៣ឆ្នាំមកហើយ ក្នុងរបរ លក់ខោអាវនៅតាមមុខរោងចក្រ មានកូនស្រីម្នាក់ អាយុ៨ខែ តែដោយសារការរស់នៅជាមួយគ្នា ប្តីតែងតែប្រើអំពើហឹង្សា ផឹកស្រវឹងរករឿងចោទខ្លួនថា មានប្រុសឈ្មោល គ្មានហេតុផល មួយថ្ងៃៗ ដើរដឹកខោអាវលក់តាមរោងចក្រ ទីប្រជុំជន រកប្រាក់ចំណូលចិញ្ចឹមគ្រួសារ កូន បែជាប្តីចោទ វាយ ធ្វើបាបឥតត្រាប្រណី ថាមានសាហាយទៅវិញ ដោយទ្រាំនូវទារុនកម្ម ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ លែងបាន សាច់ញាតិឲ្យចាកចេញ ទៅស្នាក់អាស្រ័យផ្ទះបងប្អូនមួយរយៈ លុះមកដល់រសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ទឹកចិត្តប្រពន្ធ ក្រោយពីប្តីចិត្តខ្មៅ ហៅផ្តាំងឲ្យយកកូនមកលេង មិនដឹងគម្រោងផែនការ រៀបគ្រោងទុកពីពេលណា លុះមកដល់បានកូនដល់ដៃហើយ បែជាបង្កបញ្ហាឈ្លោះរករឿងប្រពន្ធ គម្រាមប៉ុនប៉ងសម្លាប់កូនស្រីចោល កាលបើមានអ្នកមកឈឺឆ្អាល ស្រែកឡូឡាពេញភូមិ ។ ហេតុការណ៍ខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅអន្តរាគមន៍ ប្រើគ្រប់វិធីសាស្ត្រ ដើម្បីរំដោះក្មេងចេញ អស់រយៈពេលជាច្រើនម៉ោង គម្រាមទាំងអ្នកសារពត៌មាន ទីបំផុតពេលជនល្មើសអង្គុយភ្លេចខ្លួន ត្រូវបានកម្លាំងប៉ូលីស ស្ទុះចាប់គ្រៀក ជនសង្ស័យ ព្យាយាមច្របាច់កកូនស្រីបំរ៉ុងសម្លាប់ចោល តែមិនបានសម្រេច កម្លាំងនគរបាល ប្រតាយប្រតប់ដណ្តើមយកកូនស្រីចេញពីកណ្តាប់ដៃ ឪពុកចិត្តតិរិច្ឆាន រួចផុតពីគ្រោះថ្នាក់ ។

តាមសម្តីជនដៃដល់វិញបានឲ្យដឹងថា ប្រពន្ធខ្លួនមានសាហាយ ទើបរូបគេខឹង ប៉ុនប៉ងសម្លាប់ចោលទាំងម្តាយ ទាំងកូន គម្រាមទាំងប៉ូលីសកាលបើចូលមកជួយ រូបគេសុខចិត្តប្តូរ ជីវិត ។ ក្រោយពីចាប់ខ្លួនជនល្មើសបានកូន និងប្រពន្ធរងគ្រោះ ក៏រួចផុតពីគ្រោះថ្នាក់ ប៉ូលីសចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕

IMG-20171117-WA0390
IMG-20171117-WA0393
Loading...
Loading...