ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង ហើយ​ជិះ​គេចខ្លួន​បាន​ប្រហែល៥០ម៉ែត្រ ត្រូវ​ម្ចាស់​គេ​តាម​ទាន់ ដេញចាប់

  • 2017-11-18 07:24:56
  • Views 196

Shares

ភ្នំពេញៈ  កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចមុខផ្ទះលេខ៨Z ផ្លូវលេខ៣៣៦Z ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

254461303

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូស្កូបពីមួយគ្រឿង ហើយជិះគេចខ្លួនបានប្រហែល៥០ម៉ែត្រ ត្រូវម្ចាស់គេតាមទាន់ ដេញចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ ជុំ សុភ័ក្ត្រា ហៅត្រា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ លេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហៃ ឡេងគាង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៨Z ផ្លូវ លេខ៣៣៦Z ក្រុម ទី៣ ភូមិ៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

254461304

មុនពេលកើតហេតុ គាត់ចតម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរី2014 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-5662 ទុកនៅខាងមុខផ្ទះ ដោយពុំបានដកកូនសោរម៉ូតូចេញទេ  រួចគាត់រវល់លក់ចាប់ហួយ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូ រួចជិះចេញគេចខ្លួនបានប្រហែល៥០ម៉ែត្រ ភ្លាមនោះគាត់ឃើញទាន់ក៏ស្រែកថា ចោរៗ ហើយរត់ដេញតាមជនសង្ស័យ ពេលនោះផ្លូវកកស្ទុះ ធ្វើឲ្យជនសង្ស័យផ្ដួលម៉ូតូ ហើយរត់គេចខ្លួន ក៏មានការអន្តរាគមន៍ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ផ្សារដើមគរ ឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតម៉ូតូជនរងគ្រោះមកវិញ ៕

254461305
Loading...
Loading...
Recently Posts