ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង រហូត​បានសម្រេច

  • 2017-09-15 05:40:08
  • Views 266

Shares

កំពត៖ កាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បុរសល្មោភកាម ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រហូតបានសម្រេច ត្រូវបានលោកអធិការ នគរបាលស្រុកជុំគិរី ដឹកនាំកម្លាំង ចុះឃាត់ខ្លួន ចំណុចផ្ទះជនល្មើស ស្ថិតក្នុង ស្រុកជុំគិរី ខេត្តកំពត ក្រោយពីបែកការណ៍ ប្រពន្ធជនសង្ស័យ បានទៅប្តឹងនគរបាលប៉ុស្តិ័មូលដ្ឋាន។

21740085_348502435609375_5567540758209043088_n

អធិការនគរបាលស្រុកជុំគីរី បានទទួលបណ្តឹង ពីស្ត្រីអាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ថា ប្តីរបស់ខ្លួន អាយុ៣៨ឆ្នាំ រស់នៅជាមួយគ្នា ចាប់កូនស្រីបង្កើតខ្លួនឯង រំលោភ រហូតបានសំរេច ចំនួន១ដង ដែលកើតឡើង នៅវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទះ ភូមិ ឃុំខាងលើ ពេលដែលគាត់មិននៅផ្ទះ។

លោកអធិការនគរបាលស្រុកជុំគីរី បានដឹកនាំមន្ត្រីនគរបាលជំនាញក្រោមឱវាទរបស់ខ្លួន ចុះដល់កន្លែងកើកហេតុ ហើយហៅក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ មកសាក្សសួរ បានបញ្ជាក់ថា ឪពុកខ្លួន ពិតជាបានចាប់រំលោភមែន។ តាមរយៈនេះ លោកអធិការ នគរបាលស្រុកជុំគីរី ក៏បានឃាត់ខ្លួនជនសង្ស័យ នៅរសៀលនេះ នៃថ្ងៃដដែល នាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកជុំគិរី។ក្រោយសាកសួរ ជនល្មើសបានសារភាពថា ខ្លួនគេ ពិតជាបាន រំលោភកូនរបស់ខ្លួនពិតមែន។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបញ្ជូនខ្លួនបន្ត ទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...
Loading...