ឈ្មួញឈើ វៀតណាម ខ្វៀង ធីម៉ៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

  • 2017-11-18 01:19:00
  • Views 176

Shares

ខេត្តឧត្តរមានជ័យ ៖ ឈ្មួញឈើក្រញូងដ៏ល្បី ឈ្មោះ ខ្វៀង ធីម៉ៃ ប្រចាំនៅទិសទី០២ សមរភូមិមុខស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ទើបតែចេញ ពីពន្ធធានាគារខេត្តកំពង់ធំមួយចម្អិនកំពឹស ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២ ដោយ ដឹកនាំចុះបង្ក្រាបដោយ លោក កូយកាន យ៉ា ព្រះអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ០២១៧ ស្ថិតនៅទីតាំងឃាំងស្តុក មួយកន្លែង នៅក្នុងភូមិមួយរយប្រាំ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ 

FB_IMG_1510967798587

ក្រោយពីមានដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ទ្រី សុភក័ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានឃើញសុំណុំរឿងព្រហ្មទណ្ឌលេខ១០៦ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។ ក្រោយពីមានការឃាត់ខ្លួនឈ្មួញឈើខាងលើសមត្ថកិច្ចបានធ្វើការរឹបអូសបាននូវវត្ថុតាងរួមមានរថយន្ដចំនួនពីរគ្រឿងក្នុងនោះមានរថយន្ដម៉ាកហាយឡិនឌ័រមួយគ្រឿងនិងរថយន្ដម៉ាកកាមរីឆ្លាមមួយគ្រឿងបូករួមនិងឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។

បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបាន សមត្ថកិច្ចបញ្ជូនយកទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រីឯជនសង្ស័យត្រូវបានបញ្ជូន ខ្លួនទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់ ៕

FB_IMG_1510967801312
FB_IMG_1510967804631
FB_IMG_1510967806949
FB_IMG_1510967809281
FB_IMG_1510967811517
Loading...
Loading...