បុរសតុណ្ហាក្រាស់ម្នាក់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន

  • 2017-11-17 04:11:49
  • Views 138

Shares

ខេត្តក្រចេះ៖នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៤:០០ នាទី នៅចំណុចដំណាក់ស្តេច ភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល មានករណី(រំលោភសេពសន្ធវៈ) កើតឡើងចំនួន ០១លើក បណ្តាលឲ្យរងគ្រោះចំនួន ០១ នាក់ (ស្រី) ។ ជនសង្ស័យឈ្មោះ ឈួន កែវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

0

ជនរងគ្រោះឈ្មោះថ ស ដភេទស្រី អាយុ ១០ឆ្នាំ ស្នាក់នៅស្រុកស្នួល បានរងរបួសធ្ងន់ ។ជនរងគ្រោះខាងលើ ត្រូវបានមន្ទីពេទ្យបង្អែកស្រុកស្នួល ធ្វើការបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ដោយស្ថានភាពធ្ងន់ធ្ងរ(ករណីខាងលើនេះសមត្ថកិច្ចទើបទទួលបានបណ្តឹងរាយការណ៍នៅវេលាម៉ោង ១៧:១៥ នាទី ល្ងាច ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ។

Loading...
Loading...