រត់គេចខ្លួន​ជាង៣ឆ្នាំ​ទើប​ចាប់ខ្លួនបាន​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា នៅ​បាត់ដំបង

  • 2017-11-17 03:49:20
  • Views 87

Shares

(បាត់ដំបង) ជនសង្ស័យមានឈ្មោះយក់.សង្វាវុធភេទប្រុសអាយុ៤៥ឆ្នាំនៅក្នុងភូមិកន្សៃបន្ទាយឃុំមោងស្រុកមោងឫស្សី។ បុរសម្នាក់ក្រោយប្រព្រឹត្តអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទៅលើអ្នកដទៃកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៤កន្លងទៅនៅភូមិភូមិកន្សៃបន្ទាយឃុំមោងស្រុកមោងឫស្សីប៉ូលិសស្រាវជ្រាវទើបចាប់ច្លួនបាននៅយប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៧នៅផ្ទះជនសង្ស័យស្ថិតនៅក្នុងភូមិកន្សៃបន្ទាយឃុំមោងស្រុកមោងឫស្សី។

DD-1.jpg-rasmeinews-1024x587

ការចាប់ខ្លួនជនសង្ស័យគឺអនុវត្តតាមដីការបង្គាប់ឳ្យចាប់ខ្លួនលេខ៣៩០ត.ព្រចុះថ្ងៃទី១០ខែវិចិ្ឆកាឆ្នាំ២០១៥របស់លោកទ្រីសុភ័តចៅក្រមស៊ើបសួរសាលាដំបូងខេត្តពីបទហិង្សាដោយចេតនាមានស្ថានទំងន់ទោសប្រព្រឹត្តនៅចំនុចភូមិភូមិកន្សៃបន្ទាយឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...
Loading...