អភិបាលស្រុក​ព្រៃ​នប់​អំពាវនាវ​បងប្អូន​កម្មករ​កម្ម​រិ​នី ជួយ​ចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ

  • 2017-11-16 13:14:41
  • Views 46

Shares

ខេត្តព្រះសីហនុ ៖ រដ្ឋបាលស្រុកព្រៃនប់ អំពាវនាវដល់កម្មករ កម្មរិនី មកពីបណ្តាមូលដ្ឋាននានា ដែលធ្វើដំណើរតាមរថយន្តឆ្លងកាត់ទីប្រជុំជនផ្សារមួយចំនួន តាមបណ្តោយផ្លូវជាតិលេខ៤ សូមមេត្តាកុំបោះចោលកាកសំណល់ផ្សេងៗដូចជា ស្បោងផ្លាស្ទិក កញ្ចប់អាហារនិងដបទឹកជាដើម នៅតាមផ្លូវពិសេសខាងមុខទីប្រជុំជនផ្សារវាលរេញ និងផ្សារស្មាច់ដែង ក្នុងឃុំរាមជាដើម ។

23621709_1619516961444898_4366401555301936474_n

បើតាមលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ថ្លែងថា កន្លងមកនេះរដ្ឋបាលស្រុកបានសង្កេតឃើញថា ពេលរថយន្តដឹកកម្មករឈប់សំចតនៅខាងមុខផ្សារវាលរេញ ឬផ្សារស្មាច់ដែងម្តងៗ មានបងប្អូនកម្មករ កម្មការីនីមួយចំនួន ដែលបរិភោគនំចំណីម្ហូបអាហារវេចខ្ចប់នៅលើរថយន្តនោះ បានបោះកាកសំណល់ផ្សេងៗរាយប៉ាយតាមផ្លូវ ឬខាងមុខផ្សារ មិនរក្សាទុកកាកសំណល់ ឬវេចខ្ចប់ប្រមូលផ្តុំទុកយកទៅចោលឲ្យបានត្រឹមត្រូវនោះទេ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផង និងប៉ះពាល់ដល់សោភ័ណភាពផង ។

23519343_1619516968111564_7275144857565735190_n

ជាពិសេសទៅទៀត គឺថ្ងៃទី០៩ ទី១០ ជារាងរាល់ខែ ហើយក៏ជាថ្ងៃបើកប្រាក់ខែ ពេលល្ងាចក្មមករក្មមការនីបានមកឈប់សំចតមុខផ្សារ ក្រោយមកកាកសំណល់ជាច្រើនបានបន្សល់នៅទីនោះ ក្រោយពេលរថយន្តក្មមករទាំងនោះបានចេញទៅបាត់ ដូចនេះសំណូមពរដោយទទូចពីសំណាក់រដ្ឋបាលស្រុកដល់បងប្អូនក្មមករ អ្នកបើកបរសូមជួយវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាសម្អាតបរិស្ថានទាំងអស់គ្នា ៕

Loading...
Loading...