បី​គ្រួសារ​កំពុង​រង​ការ​លិចលង់​ខួប​ប្រាំង​វស្សា

  • 2017-11-16 12:59:13
  • Views 123

Shares

ខេត្តកំពត ៖ ផ្ទះប្រជាពលរដ្ឋ៣គ្រួសារកំពុងរងការលិចលង់ខួបប្រាំងវស្សា ដោយសាតែគេចាក់ដីលប់ផ្លូវទឹក លំនៅដ្ឋាន នៅភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពត ។

ប្រជាពលរដ្ឋ៣គ្រួសាររងគ្រោះរោះ ព្រោះទឹកលិចផ្ទះសំបែង ឈ្មោះហ៊ឹម សុឃឿន ភេទស្រីអាយុ៣៨ឆ្នាំ និងឈ្មោះ រស់ ប៊ុណ្ណារី អាយុ៤៥ឆ្នាំ ម្នាក់ទៀតឈ្មោះហ៊ុល នុច រស់នៅភូមិឃុំខាងលើ តែក្នុងចំណោម៣គ្រួសារដែលរងការគំរាមកំហែងទឹកលិចលំនៅដ្ឋាននេះ២គ្រួសារមានបុរសជាប្ដីធ្លាក់ខ្លួនពិការ ។ បងហ៊ឹម សុឃឿន អាយុ៣៨ឆ្នាំ បាននិយាយប្រាប់ថា ប្រជាពលរដ្ឋ៣គ្រួសារនៅភូមិព្រៃតាព្រឹត កំពុងរងការលិចលង់ដោយទឹកភ្លៀង ហើយការលិចផ្ទះសំបែងនេះមានខួបប្រាំងវស្សាទឹកលិចត្រឹមចង្កេះរហូត ដោយ អ្នកមានបានចាក់ដីធ្វើភូមិដ្ឋាន ហើយបិតផ្លូវទឹកជិតអស់ ។

ខេន ទុំសិស្សវិទ្យាល័យទូកមាស បានប្រាប់ឲ្យដឹងថា ខ្លួនពិតជាមានការពិបាកធ្វើដំណើរចេញពីផ្ទះទៅសាលារៀនជាប្រចាំក្នុងមួយថ្ងៃដើរចេញចូល៤ដង ។ ចំណែកឯប្អូនៗក៏មានការពិបាកឆ្លងកាត់ទៅសាលារៀនដែរ ។ សិស្សវិទ្យាល័យពឹងផ្អែកទៅលើអាជ្ញាធរឃុំស្រុកឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងផ្លូវទឹកហូចេញ ។ លោកឯកហេងអនុប្រធានភូមិព្រៃតាព្រឹតបានថ្លែងប្រាប់កាលពីព្រឹកមិញថ្ងៃទី១៦ ខែវិច្ឆិកាថា ពលរដ្ឋ៣គ្រួសារពិតជាមានទឹកលិចផ្ទះរបស់ពួកគាត់មែន ព្រោះការលិចផ្ទះសំបែងនេះមកពីអ្នកផ្សេងបានចាក់ដីធ្វើផ្ទះបិតផ្លូវទឹកអស់ ។ លោកដោះស្រាយមិនចេញទេ ព្រោះអ្នកចាក់លប់ផ្លូវទឹកសុទ្ធតែមនុស្សមកពីឆ្ងាយ ៕

FB_IMG_1510836969187
FB_IMG_1510836960824
FB_IMG_1510836967020
Loading...
Loading...