ស្ត្រីវ័យកណ្តាល ខឹងអតីតសង្សារ តាមព្យាបាត ជួលឃាតក បាញ់សម្លាប់

  • 2017-11-16 07:21:51
  • Views 328

Shares

នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មានករណី បាញ់សម្លាប់ បានកើតឡើង នៅចំណុច មាត់ច្រាំង ព្រែកដូង ស្ថិតក្នុង ភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

1510816729618

តាមការស្រាវជ្រាវ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ខេង ឡា ភេទស្រី អាយ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ផ្ទះជនសង្ស័យ ភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង (ជាជនផ្តើមគំនិត) ជួលឃាតករ ឈ្មោះ ហ៊ាប ធី មកសម្លាប់ ជនរងគ្រោះ សោ សុជាតិ ហៅជ័រ ។ 

បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាម បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្នុងសង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាម ខេត្តសៀមរាប (ជាជនដៃដល់) ឃាត់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រម ស៊ើបសួរ សាលាដំបូងខេត្តកណ្តាល នៅចំណុចអណ្តូង៣ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ 

បន្ទាប់ពីជនសង្ស័យ ឈ្មោះ ហ៊ាប ធី និងបក្សពួក បោកគ្រាប់បែក ចំនួន ០២ គ្រាប់ និង បាញ់តបតរជាមួយ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តសៀមរាម និងខេត្ត ឧត្តរមានជ័យ នៅចំណុចផ្ទះ ឈ្មោះ ជា ស្ថិតនៅ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកដែល បណ្តាលឲ្យ នាយអាវុធហត្ថខេត្តសៀមរាបម្នាក់ ត្រូវរបួសកំភួនជើង និងកំប៉េះគូថ។ 

ជនសង្ស័យត្រូវបានបញ្ជូន ពីខេត្តឧត្តរមានជយ័ មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល ចាត់ការ តាមនីតិវិធី។ ៣-ពាក់ព័ន្ធនឹង ករណីបោកគ្រាប់បែក និង បាញ់តបត ជាមួយ សមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ខេត្តធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២នាក់៖ ១-ឈ្មោះ អ៊ាន ឡៃ ភេទស្រី អាយុ ៤៥ ឆ្នាំ មុខរបរលក់ដូរ (ប្រពន្ធឃាតករ) មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីឲ្យកូនយកគ្រាប់បែកដែលប្តីលាក់ទុកនៅផ្ទះ ទៅឲ្យឪពុកជាជនសង្ស័យ។ ២-ឈ្មោះ វុធ លាងតេង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរលក់ដូរ (កូនឃាតករ) មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណី យកគ្រាប់បែក ទៅឲ្យឪពុកជាជនសង្ស័យ។ ដំណើររឿងហេតុ៖ ជនរងគ្រោះ ឈ្មោះ សោ សុជាតិ ហៅ ជ័រ ធ្លាប់មានស្នេហានឹងគ្នាជាមួយជនសង្ស័យ ឈ្មោះ ខេង ឡា កាលនៅយុវវ័យ។

ក្រោយមកអ្នកទាំងពីរក៏មានគ្រួសារ និងមានកូនរៀងៗ ខ្លួនហើយជនរងគ្រោះនៅតែព្យាមតាមស្រឡាញ់ជនសង្ស័យដដែល ព្រមទាំងបាននិយាយបញ្ចុះបញ្ចូលលួងលោមជនសង្ស័យ ម្តងហើយម្តងទៀតឲ្យលែងលះជាមួយប្តី និងឲ្យដាក់ថ្នាំបំពុលសម្លាប់ប្តីជាដើម...។ល។ ហើយការដើរហើរ ទៅណាមកណា របស់ជនសង្ស័យ គឺជនរងគ្រោះ ព្យាយាមតាមរហូត មានពេលខ្លះទៀត ប្តីជនសង្ស័យមិននៅផ្ទះ ជនរងគ្រោះក៏ឆ្លៀតឳកាសផ្លោះរបង ចូលទៅរក ជនសង្ស័យ ដើម្បីលួងលោមសុំរួមភេទ ។ ប៉ុន្តែជនសង្ស័យ មិនយល់ព្រមឡើយ ធ្វើឲ្យជនរងគ្រោះ រឹតតែតាម និងប្រច័ណ្ឌ ជនសង្ស័យខ្លាំងឡើងៗ ព្រមទាំងគំរាម ជនសង្ស័យ មិនឲ្យប្រាប់រឿងនេះ ឲ្យអ្នកណាដឹងទេ ជាហេតុធ្វើឲ្យ ជនសង្ស័យពុំមានសេរីភាព គ្រប់គ្រាន់ ក្នុងការរស់នៅ។

ដោយសារមានគំនាប របស់ជនរងគ្រោះ ហេតុនេះហើយជនសង្ស័យ ក៏មានគំនិត សម្លាប់ ជនរងគ្រោះចោល និងសម្រេចចិត្ត ទៅសុំលេខទូរស័ព្ទ របស់ឃាតករ ជាជនដៃដល់ ឈ្មោះ ហ៊ាប ធី សុំពី ឈ្មោះ ហ៊ាប ប៊ុនហ៊ាន ហៅ ស រស់នៅ ក្នុងភូមិជាមួយគ្នា រួចបានណាត់ជួប និយាយត្រូវរ៉ូវគ្នាជាមួយឃាតរ ឈ្មោះ ហ៊ាប ធី ក៏រៀបចំគំរោង ផែនការឡើង។ មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ខេង ឡា បានជិះម៉ូតូទៅដឹកជនសង្ស័យឈ្មោះ ហ៊ាប ធី នៅតាមផ្លូវ ហើយបានជិះទៅកន្លែងកើតហេតុរង់ចាំជនរងគ្រោះមានឈ្មោះ សោ សុជាតិ ហៅជ័រ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ និងម៉ៅផ្លៃស្វាយ មានលំនៅភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង លុះដល់រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យ ឈ្មោះ ខេង ឡា បានទូរស័ព្ទ ហៅជនរងគ្រោះ មកជួបគ្នា ដោយ បញ្ឆោតឲ្យជនរងគ្រោះ មកជួយមើលទិញដីចម្ការស្វាយមួយកន្លែង ដោយបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះ នៅស្រុកពោធិរៀង ខេត្តព្រៃវែង មកយកជនសង្ស័យ ជាឃាតករនៅតាមផ្លូវ រួចចេញដំណើរមកចាំ នៅចំណុចកើតហេតុមុន។ មួយសន្ទុះក្រោយមក នៅវេលាមុនពេលកើតហេតុបន្តិច ជនសង្ស័យ (ហ៊ាប ធី) និងជនរងគ្រោះក៏បានជួបគ្នា ហើយនៅពេលដែលជរងគ្រោះ កំពុងឈរនិយាយភ្លេចខ្លួន ជនសង្ស័យជាឃាតករ ក៏បានទាញអាវុធខ្លីម៉ាក K59 (ប្រើគ្រាប់ឡុកឆ្នៃ) បាញ់ចំក្បាលជនរងគ្រោះមួយគ្រាប់ពីក្រោយ មួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខស្លាប់ភ្លាមៗ បន្ទាប់មកជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅខេត្តសៀមរាបបាត់ស្រមោលតែម្តង។

FB_IMG_1510816627959
FB_IMG_1510816631978
FB_IMG_1510816630048
FB_IMG_1510816634067
Loading...
Loading...