ឃាត់ខ្លួន​លោកតា​អាយុ៦៧ឆ្នាំ ម្នាក់ ពីបទ​រំលោភ​ទៅលើ​អ​និតិ​ជន បានសម្រេច

  • 2017-11-16 04:08:46
  • Views 191

Shares

ព្រះវិហារៈ នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧ បានសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ាលហាល ធ្វើការឃាត់ខ្លួនលោកតាម្នាក់ ពីបទរំលោភទៅលើអនិតិជន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។ ជនសង្ស័យមានឈ្មោះ ដួង សំ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ 

1510805203634

ចំណែកកុមារីរងគ្រោះមានឈ្មោះ ម ស ព អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយ និងជនសង្ស័យដែរ។ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរំលោភទៅលើកុមារីរងគ្រោះខាងលើពិតប្រាកដមែន ដោយនៅថ្ងៃកើតហេតុកុមារីរងគ្រោះ បានដើរទៅសុំអំពៅរបស់ខ្លួនហូប ហើយគាត់ក៏បាននាំកុមារីរងគ្រោះដើរចូលទៅចំការអំពៅ ហើយធ្វើការលួងលោមកុមារីរងគ្រោះ សុំរួមរ័ក្ស តែកុមារីរងគ្រោះមិនព្រមទើបខ្លួនធ្វើសកម្មភាពចាប់បង្ខំកុមារីរងគ្រោះ រំលោភរហូតបានសម្រេចតែម្តង ទើបមកដល់ថ្ងៃទី១៥នេះ ត្រូវបានម្តាយកុមារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនតែម្តង។

251834502

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

251834503
251834504
251834506
Loading...
Loading...