បុរស​ម្នាក់ ស្លាប់បាត់​បង់ជីវិត សង្ស័យ​រង​ការ​ព្រួត​វាយប្រហា​ពី​សំណាក់​ក្រុម​ប្រជា​ការពារ​ភូមិ​ក្រា​ងំ​តា​សែន និង​សាលា​គំរូ

  • 2017-09-15 01:36:16
  • Views 317

Shares

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍ឃាតកម្មនេះ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រាំតាសែន សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

IMG_1413

ជនរងគ្រោះ(ស្លាប់)ឈ្មោះ សុម៉ាន សុភក្រ័ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិតាកុយ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ក្រោយធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ហើយនោះ លទ្ធផលឃើញថា ជនរងគ្រោះ(ស្លាប់)អាចបណ្ដាលមកពីរងការព្រួតគ្នាវាយប្រហាពីសំណាក់ក្រុមមិនស្គាល់អតសញ្ញាណ ដោយបានប្រើប្រាសវត្ថុរឹង(ដំបង)ជាអាវុធ ហើយក៍បានធ្វើកំណត់ហេតុត្រឹមត្រូវប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

IMG_1414

លោក មេភូមិតាកុយនៃសង្កាត់ព្រៃញីបានឲ្យដឹងតាមទូរស័ព្ទនៅវេលាម៉ោង៧ និង១៣នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នេះថា គាត់មិនបានឃើញផ្ទាល់ភ្នែកពិតមែនតែក្រោយកើតហេតុនេះឡើង ទទួលបានព័ត៌មានខ្លះៗថា គាត់ស្គាល់ចក្រឹកជនរងគ្រោះច្បាស់មានសត្តិមិនសូវល្អនោះទេ បាននាំប្រពន្ធចាកចេញពីភូមិស្រុកទៅធ្វើការរកស៊ីនៅខេត្តផ្សេងរយៈពេល ៣ឆ្នាំហើយ ហើយនៅល្ងាចមុនកើតហេតុជនរងគ្រោះបានមកលេងឪពុកម្ដាយ តែមិនទាន់ដល់ផ្ទះឪពុកម្ដាយផងក៍ឈាងចូលទៅ(វត្តស្រះស្រង់) ព្រោះនៅក្នុងវត្តខាងនេះក៍សុទ្ធតែសាច់ញាតិនោះដែរ ហើយឮថានៅក្នុងវត្តក៍មានទំនាសបន្តិចបន្ទួចដែរ ដោយឮថាជនរងគ្រោះបានគ្រវែងដបទឹកសុទ្ធតាមបង្អួចសាលាឆាន់ ប៉ុន្តែដបប៉ះកញ្ចក់ក៍ឡងមកវិញបង្កឲ្យចុងភៅម្នាក់ឈ្មោះ ខុម ខឹងបានទះកម្លាងជនរងគ្រោះចំនួន ២ដៃ ចំណែកលោកស្រី មេភូមិសាលាគំរូឈ្មោះ ទូច នៅកន្លែងកើតហេតុបានទូរស័ព្ទហៅកម្លាំងប្រជាការពារភូមិមកជួយអន្តរាគមន៍ តែត្រូវបានតាអាចារ្យគណៈកម្មាធិការវត្តឲ្យជនរងគ្រោះដើរទៅផ្ទះទៅ តែឃើញឈ្មោះ ខា ជិះម៉ូតូតាមក្រោយបណ្ដើរតេហៅបក្ខពួកបណ្ដើរ ស្រាប់តែនាំគ្នាព័ទវាយនៅក្បែផ្ទះឈ្មោះ ឃី បែបនេះនោះទេ ។

IMG_1415

លោក មេភូមិតាកុយបន្តទៀតថា ក្រុមប្រជាការពារភូមិជាជនសង្ស័យដៃដល់មានគ្នាច្រើននាក់ ហើយក៍បាននាំគ្នារត់គេចខ្លួនបាត់ស្រម៉ោលអស់ពីភូមិហើយនោះដែរ ករណីនេះសុំស្ថាប័នជំនាញពាក់ព័ន្ធមេតាស្រាវជ្រាវឲ្យម៉ត់ចត់ផង ព្រោះគេអាណិត អាសូរជនរងគ្រោះខ្លាំងណាស់ ខំយកលេងផ្ទះក្នុងគោលបំណងយកលុយមកជូនឪពុកម្ដាយខែបុណ្យភ្ជុំបិណ្ឌ មិនទាន់បានជួបមុខឪកពុកម្ដាយផងបែជាជួបគ្រោះថ្នាក់ដល់ស្លាប់បែបនេះសោះ ករណីខាងលើអាចសួរបន្ថែមបាននៅក្នុង(វត្តស្រះស្រង)ដូចជាឈ្មោះ ខុន ឈ្មោះ អ៊ុល ឈ្មោះ ភី ព្រោះពួកគាត់ឃើញហេតុការណ៍ឡើងមុនដំបូង៕

IMG_1418
Loading...
Loading...
Recently Posts