ស្គាល់​អត្តសញ្ញាណ​នារី​ម្នាក់​ស្លាប់​នៅ​ផ្លូវ​ម្តុំ​ព្រៃ​ឈើទាល​ភ្លោះ លទ្ធផល​រកឃើញថា នេះ​គឺជា​ករណី​រំលោភ​បូក ហើយ​សម្លាប់ចោល

  • 2017-11-15 13:34:41
  • Views 202

Shares

ខេត្តត្បូងឃ្មុំ ៖ ស្គាល់អត្តសញ្ញាណនារីម្នាក់ស្លាប់នៅផ្លូវម្តុំព្រៃឈើទាលភ្លោះ ស្ថិតក្នុងភូមិសុវណ្ណគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ហើយនាងមានឈ្មោះស៊ន គន្ធា អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។

romlob-bouk

ត្រឹមរយៈពេលតែ៦ថ្ងៃ សំណុំរឿងនេះត្រូវបានបញ្ចប់ ក្រោមការដឹកនាំបញ្ជាលោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បញ្ជាឲ្យមន្ត្រីការិយាល័យជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវបន្ទាន់ រហូតទទួលបានលទ្ធផលរកឃើញថា នេះគឺជាករណីរំលោភបូក ហើយសម្លាប់ចោល ។

ជនសង្ស័យត្រូវបានកំណត់មុខសញ្ញាមាន៣នាក់ ១-ឈ្មោះ គួយ ខេណាក់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសុវណ្ណនិគមន៍ ឃុំកណ្តោល ជ្រុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ,ទី២-ឈ្មោះ ហេង ភស្ស ហៅភា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសុវណ្ណនិគមន៏ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ  ទាំង២នាក់នេះត្រូវចាប់ខ្លួន និងទី៣-ឈ្មោះ រស់ សុខា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជនទី៣នេះកំពុងរត់គេចខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ពួកគេទាំង៣នាក់ មានកម្មវិធីជួបជុំគ្នាផឹកស៊ី ដល់ស្រវឹង រៀងៗខ្លួន ឃើញនារីរងគ្រោះខាងលើបណ្តើរគោយកទៅចង ក៏លបលួចដើរតាមក្រោយ នាំគ្នាចាប់អូសយកទៅរំលោភបូករួចសម្លាប់ចោលតែម្តង ។ លុះធ្វើសកម្មភាពរួច ក៏នាំគ្នាដើរទៅផ្ទះដូចធម្មតា ។

តាមរយៈស្រាវជ្រាវសាកសួរ និងបំភ្លឺពីសាក្សីជុំវិញកន្លែង កើតហេតុបានឲ្យដឹងថា ពិតជាបានឃើញជនទាំង៣នាក់ខាងលើនេះ ដើរចាកចេញពីកន្លែងកើតហេតុពិតប្រាកដមែន ពិសេសមានស្នាមខ្ចៅនៅលើដៃរបស់ឈ្មោះ គួច ខេងណាក់ និង ឈ្មះ ហង្សភស ហៅភា ។ ដោយឡែក ឈ្មោះ រស់ សុខា សមត្ថកិច្ចកំពុងតាម ចាប់ខ្លួន ។

ករណីនេះសមត្ថកិច្ចជំនាញបានប្រើប្រាស់រយៈពេល៦ថ្ងៃគត់ អាចបំបែកសំណុំរឿងនេះ បាន ។ ចំណែកជនល្មើសត្រូវបានសាលា ដំបូងខេត្តត្បូងឃ្មុំចេញដីកាឃុំខ្លួនរួចផងដែរ ៕

6C673AC7-45A4-49ED-826B-DA416E9F1F38
AA3B5771-C7C2-4E10-8CAF-284310148227
DD367CC5-276C-4677-ABB2-03AC2B146CA5
Loading...
Loading...