ក្មេងស្រី​អាយុ ១៦ឆ្នាំ លួច​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​បន្លំ​បោក​អស់ប្រាក់​រាប់ពាន់​ដុល្លារ ភ្នាក់ងារ លី​ហួរ វេ​លុយ

  • 2017-11-15 08:07:23
  • Views 1746

Shares

ខេត្តបាត់ដំបង ៖ ក្មេងស្រីជំទង់ម្នាក់វ័យ ១៦ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទឆបោកយកប្រាក់អស់រាប់ពាន់ដុល្លារ ពីក្រុមហ៊ុន លីហួរ វេរលុយ តាមរយៈការបន្លំធ្វើជាភ្នាក់ងារក្រុមហ៊ុន រួចលួចចូលក្នុងគណនីហ្វេសប៊ុករបស់ភ្នាក់ងារ លីហួរ ដទៃទៀត ហើយឆាតប្រាប់ឱ្យគេវេរលុយទៅឲ្យអតិថិជន ដែលខ្លួនជាអ្នកផ្ដល់លេខទូរស័ព្ទ សម្រាប់ទៅទទួលបើកលុយនោះ ។

WhatsApp-Image-2017-11-15-at-12.36.56-PM

នារីសង្ស័យមានឈ្មោះ ហង្ស គឹមអេង អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅសាលាឯកជនដ៏ល្បីមួយនៅក្នុងក្រុងបាត់ដំបង និងមានទីលំនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ក្មេងស្រីជំទង់សង្ស័យត្រូវស្ថាប័នអយ្យការចោទប្រកាន់ពីបទ «ឆបោក»  ដែលប្ដឹងដោយតំណាងក្រុមហ៊ុន «លីហួរ» វេលុយ ប្រចាំខេត្តបាត់ដំបង គឺ លោក កើង វង្សទ្រីឌី។

WhatsApp-Image-2017-11-15-at-12.36.26-PM

សមត្ថកិច្ចប្រាប់ថា យុវសិស្សឈ្មោះ ហង្ស គឹមអេង នេះ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា ស្ថិតនៅកន្លែងភ្នាក់ងារ «លីហួរ»វេរលុយ ក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង គ្រាដែលនាងបំរុងទៅបើកលុយដែលនាងឆបោកពីក្រុមហ៊ុន វេលុយ លីហួរ នៅទីនោះ។ ប្រភពបានបញ្ជាក់ថា ការឃាត់ខ្លួនក្មេងស្រីវ័យ ១៦ឆ្នាំនេះ ក្រោយពីតំណាងក្រុមហ៊ុន «លីហួរ» ប្រចាំខេត្តបាត់ដំបង ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ទៅលើជនមិនស្គាល់មុខ ដែលបានលួចចូលក្នុងគណនីហ្វេសប៊ុកភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុននៅខេត្តព្រះសីហនុ ហើយបានឆាតប្រាប់ឲ្យភ្នាក់ងារដូចគ្នាវេរលុយឲ្យអតិថិជន តាមរយៈលេខទូរស័ព្ទ ដែលជននោះផ្ដល់ជូន។ ដោយមានការសង្ស័យ ហើយសមត្ថកិច្ចសហការជាមួយក្រុមហ៊ុន ទើបឈានដល់ការឈានខ្លួនសិស្សស្រីរូបនេះ តែម្ដង។

WhatsApp-Image-2017-11-15-at-12.36.14-PM

តំណាងក្រុមហ៊ុន «លីហួរ» វេរលុយ ប្រចាំខេត្តបាត់ដំបង លោក កើង វង្សទ្រីឌី បានអោយដឹងថា ក្មេងស្រីរូបនេះ បានបន្លំធ្វើជាភ្នាក់ងារ «លីហួរ» វេរលុយ ប្រចាំខេត្តព្រះសីហនុ ហើយបានលួចចូលក្នុងគណនីហ្វេសប៊ុករបស់ភ្នាក់ងារ «លីហួរ» ២នាក់ ដើម្បីបោកយកលុយពីក្រុមហ៊ុន។ លោកបន្តថា ក្រោយពីចូលក្នុងគណនីភ្នាក់ងារ «លីហួរ» ហើយ នាងបានឆាតទៅកាន់ភ្នាក់ងារដ៏ទៃទៀត ដោយប្រាប់ឲ្យភ្នាក់ងារនោះ វេរលុយម្ដង ចំនួន ១,០០ដុល្លារៗ ដោយប្រាប់ថា វេរឲ្យអតិថិជន ហើយនាងបានប្រាប់ទាំងលេខទូរស័ព្ទរបស់អ្នកចាំទទូលលុយនោះ ទៀតផង។

បច្ចុប្បន្ន នារីសង្ស័យត្រូវបានឃាត់ខ្លួននៅពន្ធនាគារខេត្តបាត់ដំបង បណ្ដោះអាសន្ន រង់ចាំតុលាការចាត់ការតាមនីតិវិធី៕

WhatsApp-Image-2017-11-15-at-12.36.56-PM-1_(1)
WhatsApp-Image-2017-11-15-at-12.36.54-PM
Loading...
Loading...