កូន​អក​ត្ត​ញូ​ម្នាក់ ចង់វាយ​សម្លាប់​ម្ដាយបង្កើត

  • 2017-11-14 13:54:43
  • Views 100

Shares

តាកែវៈ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ បន្ទាប់ពីរូបគេចង់វាយសម្លាប់ម្ដាយបង្កើត។ ជនសង្ស័យឈ្មោះ សួង ឡាយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានប្រដាប់ដោយកាំបិត និងដែកជើងជ្រូក សំឡុតគំរាម រកកាប់ និងវាយទៅលើម្ដាយបង្កើតរបស់ខ្លួនឈ្មោះ ង៉ែត ថា អាយុ៤៩ឆ្នាំ ហើយទាំងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនថែមទៀតផង។

248789803

ជនសង្ស័យបានឆ្លើយប្រាប់ថា មូលហេតុដែលគេវាយបំផ្លាញរបស់របរក្នុងផ្ទះ ដោយសាររូបគេខឹងម្តាយស្ដីបន្ទោស។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិច្បាប់ ៕

Loading...
Loading...