ភ្ញាក់ផ្អើល! បុរស​ម្នាក់​សតិ​មិន​គ្រប់ យក​អូស​ដុត​សាលាឆាន់ នៅ​កំពង់ចាម

  • 2017-11-14 13:51:24
  • Views 115

Shares

កំពង់ចាមៈ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៧ សិ្ថតក្នុងវត្តពាមប្រធ្នោះ ស្ថិតក្នុងភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។បុរសម្នាក់មានសតិមិនគ្រប់ យកអូសបម្រុងដុតសាលាឆាន់ ក្នុងវត្តពាមប្រធ្នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

2495659010

ជនដែលគេអះអាងថាសតិមិនគ្រប់នេះឈ្មោះ ពោ សុខុម មានទីលំនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។ បុរសម្នាក់នេះ មានជម្ងឺប្រចាំកាយ (មានសតិមិនគ្រប់) និងធ្លាប់ជាប់ពន្ធនាគារផងដែរ។

មុនពេលកើតហេតុ បុរសម្នាក់នេះបានដើរទៅវត្តពាម ហើយឡើងទៅលើសាលាឆាន់ ដោយក្នុងដៃមានកាន់ដំបងឫស្សី១ផង បានគម្រាមយាយៗនៅក្នុងវត្តដែលកំពុងលាងចានឲ្យចុះពីលើសាលាឆាន់ជាប្រញាប់ រួចជនបង្កបានកងអុស ហើយដុតសាលាឆាន់ឆេះ តែសំណាងល្អបានពុទ្ធិស័ទជួយពន្លត់ទាន់ ហើយបាននាំគ្នាចាប់ចងជនបង្កខាងលើ រួចក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានចាប់ខ្លួនជនសង្ស័យយកទៅឃុំខ្លួន និងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីចាត់ការតាមនីតិវិធី៕

249565902
249565903
249565904
249565906
249565907
249565909
Loading...
Loading...