ប្រពន្ធខឹងប្ដីពូកែប្រច័ណ្ឌ នឹង ទិញម្ហូបទៅមិនពេញចិត្ត ខឹងពេកក៏យកកាំបិតចាក់ចំពោះប្ដី
- 2017-11-14 13:41:21
- Views 265
ប្រពន្ធខឹងប្ដីពូកែប្រច័ណ្ឌ នឹង ទិញម្ហូបទៅមិនពេញចិត្ត ខឹងពេកក៏យកកាំបិតចាក់ចំពោះប្ដី
ខេត្តកំពង់ឆ្នាំង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង ដោយស្ត្រីម្នាក់បានយកកាំបិតចាក់ប្តីរបស់ខ្លួន ត្រូវបាសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកមកអធិការនគរបាលក្រុងកំពង់ឆ្នាំង ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនសង្ស័យជាប្រពន្ធ មានឈ្មោះ សុខ ធីតា អាយុ២៥ឆ្នាំ និង បុរសរងគ្រោះជាប្តីមានឈ្មោះអៀង ដាវីន អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ។នៅមុនពេលកើតហេតុ ប្រពន្ធបានត្រឡប់មកពីទិញម្ហូប នៅផ្សារ អស់លុយប្រមាណជិត១ម៉ឺនរៀល ហើយប្តីបានរអ៊ូសួរនាំចុះឡើង រហូតបង្កទំនាស់ឈ្លោះប្រកែកសំដីគ្នាទៅវិញទៅមក ពេលនោះប្តីបានស្ទុះរកទៅវាយប្រពន្ធ តែប្រពន្ធបានកាន់កាំបិតចុងស្រួចការពារខ្លួន វៀសចុះឡើង ពេលប្តីចូលទៅ ក៏ត្រូវនឹងកាំបិតចុងស្រួចនេះតែម្តងទៅ បណ្តាលឲ្យរងរបួសធ្ងន់ចំពោះផ្នែកខាងឆ្វេង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីជនសង្ស័យបានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់ពូកែប្រច័ណ្ឌខ្លាំងណាស់ ហើយជារឿយៗ ប្តីរូបនេះតែងវាយធ្វើបាបគាត់ ដូចករណីថ្ងៃនេះ បើគាត់មិនការពារខ្លួននោះទេ ប្តីរូបនេះនឹងវាយគាត់ទ្រមខ្លួនហើយ ។ក្នុងរៀងហេតុខាងលើសមត្ថកិច្ចបានសន្និដ្ឋាន ជាដំបូងថា ករណីទំនាស់ហិង្សារវាងប្តី និងប្រពន្ធនេះ អាចបណ្តាលមកពីករណីប្រច័ណ្ឌ ច្រើនជាងរឿងទំនាស់ទិញម្ហូប ។