ស្រី​ប្រកាន់ ប្រុស​ប្រកែក តើន​រណា​រំលោភ​នរណា ធ្វើ​ម្ដេចទៅ​ចឹ​ង ?

  • 2017-11-13 07:29:28
  • Views 241

Shares

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនជាប់ចោទឈ្មោះ ឯក តេ ង អាយុ ៤៤ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្តនៅយានដ្ឋាន Car Fresh( ផ្សារ អ៊ី អន ) មានទីលំនៅផ្ទះ គ្មានលេខផ្លូវលំភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ប៉ុន្តែបានមកជួលបន្ទប់ កើតហេតុខាងលើ ចំណែកនារីរងគ្រោះអាយុ ២៤ ឆ្នាំមុខរបរនារីបម្រើការផ្នែកសើរីសក្នុង ហាងខារ៉ាអូខេ ។ 

1510558071951

មុនពេលកើតហេតុពេលនាងចប់ម៉ោងការងារនាងក៏ ដើរមកផ្ទះតែម្នាក់ឯង ខណៈមេឃកំពុងភ្លៀង ខ្លាំងនោះ លុះដល់ចំណុចមុខបន្ទប់ជួលរបស់ បុរសនោះ ស្រាប់តែបុរសរូបនោះស្ទុះចេញមក ចាប់អូសដៃ និងខ្ទប់មាត់នាងចូល ទៅក្នុង បន្ទប់របស់គេរួចក៏ ធ្វើសកម្មភាពឱប ថើប និង ដោះអាវ ក្នុងបំណងរំលោភតែនាងមិនព្រម ។ ហើយបុរសនោះក៏សុំឱ្យនាងត្រឹមតែ« ញ៉ាំ ប្រដាប់ភេទរបស់គេប៉ុណ្ណោះ » ក្រោយមក បុរសនោះក៏មានបំណងចង់រំលោភនាងទៀត តែដោយសារតែ ប្រដាប់របស់គេធំនិងវែង ពេក ទើបមិនសម្រេចហើយនាងក៏រើបម្រះរួច រត់ចេញតែម្តង ។

ចំណែកជនជាប់ចោទវិញប្រាប់ឱ្យដឹងថាងថា នារី រងគ្រោះមានសភាពស្រវឹងស្រាយ៉ាងខ្លាំង បានរត់ចូលទៅក្នុងបន្ទប់ជួលរបស់គេ សំដៅ ទៅបន្ទប់ទឹកនិងក្អួតចង្អោហើយ គេក៏ទៅជួយ គក់ខ្នងឱ្យពេលនាងក្អួតរួចហើយនាងក៏ឡើងទៅលើគ្រែរបស់គេពេលនោះ គាត់ក៏ថើប ស្រាប់តែនាងរុញក្បាលគាត់ឱ្យ « ញ៉ាំប្រដាប់ ភេទរបស់នាង » ក្រោយមកគាត់ក៏ឡើងលើ ខ្លួននាងតែដោយគ្មានអារម្មណ៍ គាត់ក៏ប្រាស់ ខ្លួនដេកវិញ ហើយនាងក៏ងើបចេញពីបន្ទប់ ស្រាប់តែព្រឹកឡើងគាត់ងើបមក ឈរជក់បារី នៅមុខបន្ទប់ទាំងស្លៀកខោខ្លី ក៏លេចមុខ សមត្ថកិច្ច៣ទៅ៤នាក់ មក ហៅគាត់មក ប៉ុស្តិ៍ទន្លេបាសាក់តែម្តង ។ ក្រោយពីទទួល ពាក្យបណ្តឹងពីនារីរងគ្រោះថា «ខ្លួនត្រូវបុរសម្នាក់ ចាប់យកទៅធ្វើសកម្មភាព រំលោភនៅក្នុង បន្ទប់ជួលរួចហើយ» ពួកគាត់បានក៏ចុះទៅ ធ្វើការឃាត់ខ្លួនបុរសជាប់ចោទភ្លាមៗផងដែរ ។

ក្រោយពេលកម្លាំងចាប់ឃាត់ខ្លួនបុរសជាប់ចោទ រួមទាំងនារីរងគ្រោះមកដល់ប៉ុស្តិ៍រួច ហើយនាងក៏ធ្វើការទាមទារប្រាក់សំណងជំងឺចិត្ត ៣ពាន់ដុល្លារ តែបុរសជាប់ចោទ មិនមានលទ្ធភាពក៏ធ្វើកំណត់ ហេតុនិង កសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ចាត់ការទៅតាមច្បាប់ ៕

Loading...
Loading...
Recently Posts