ក្មេងស្រី​វ័យ​ជំទង់​ម្នាក់ មក​ដើរលេង​ហើយ​បាន​ជិះ​កន្ដ្រ​កវិល ស្រាប់តែ​ពេល​ចុះមក​វិញ ដើរ​ជាន់​ខ្សែភ្លើង​បណ្ដាលអោយ​ឆក់​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

  • 2017-11-13 03:47:48
  • Views 192

Shares

ភ្នំពេញ: ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ក្មេងស្រីរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណនោះទេ ដោយឡែកម្ចាស់អាជីវកកន្ដ្ត្រកវិលបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

IMG-20171113-WA0025

មុនពេលកើតហេតុគេបានឃើញក្មេងស្រីវ័យជំទង់៣នាក់បាននាំគ្នាដើរលេងកំសាន្ដហើយបានជិះកន្ដ្រកវិលលេងយ៉ាងសប្បាយ ក្រោយពេលចុះមកវិញស្រាប់តែក្មេងស្រីម្នាក់ដើរជាន់ខ្សែភ្លើងនៅលើដីបណ្ដាលអោយឆក់សន្លប់ស្ដូកស្ដឹង ហើយភ្លាមៗនោះម្ចាស់អាជីវកបាននាំក្មេងស្រីទៅបោះចូលទឹកភក់រួចរត់គេចខ្លួនបាត់សម្រោលតែម្ដង ក្នុងហេតុការណ៍នោះប្រជាពលរដ្ឋមើលដូចមិនស្រួលក៏បានយកក្មេងស្រីទៅមន្ទីរពេលតែជាអកុសលក្មេងស្រីនោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

IMG-20171113-WA0024

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យសាកសពនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម្ចាស់អាជីវកកន្ដ្រកវិលសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនមកចាត់ការតាមនីតិវិធី ៕

IMG-20171113-WA0023
IMG-20171113-WA0022
IMG-20171112-WA0257
Loading...
Loading...