ITC នឹងពិនិត្យពាក្យបណ្តឹងរបស់ Qualcomm មកលើ Apple ឡើងវិញ

  • 2017-09-12 01:21:19
  • Views 105

Shares

គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិកហៅកាត់ថា ITC នឹងពិនិត្យមើលការចោទប្រកាន់របស់ Qualcomm ទៅលើក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងការរំលោភសិទ្ធិប៉ាតង់ iPhone 7 និងផលិតផលមួយចំនួនទៀត ។

ttn-800x480-image62877146-1_large

ITC និយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារម្សិលមិញថា ខ្លួនព្រមតាមដានស៊ើបអង្កេតលើបណ្តឹងខាងលើឱ្យបានឆាប់បំផុតក្នុងរយៈពេល ៤៥ ថ្ងៃដើម្បីបញ្ចប់ករណីប្តឹងផ្តល់រវាងក្រុមហ៊ុនអាមេរិកទាំងពីរដែលល្បីថាធ្លាប់កើតមានជម្លោះច្រើនលើកច្រើនសាររឿងករណីរំលោភសិទ្ធិប៉ាតង់ ។

កាលពីដើមខែកក្កដាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Qualcomm បានដាក់ពាក្យបណ្តឹងស្នើឱ្យនិយតករពាណិជ្ជកម្មអាមេរិកហាមឃាត់រាល់ម៉ូឌែល iPhone 7 និងម៉ូឌែលផ្សេងទៀតដែលមានឈីបរបស់ខ្លួនចរាចរណ៍លើទីផ្សារ ។ ខណៈនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook អះអាងថាខ្លួនប្រើឈីបរបស់ Intel ៕

Loading...
Loading...