ជិះ​ម៉ូតូ​ចូល​ឡាន ​បុក​ស្លាប់​ភ្លាម​ៗ​ គួរអោយតក់ស្លុត នៅ​ស្រុកព្រៃនប់​

  • 2017-11-13 00:27:29
  • Views 131

Shares

ខេត្តព្រះសីហនុ ៖ យោងតាមព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង១៦ និង៣នាទី លើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ 182-183 ស្ថិតនៅក្នុងភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ1គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើ បានរ៉េចង្កូតនទៅខាងឆ្វេងដៃ បណ្ដាលឲ្យរថយន្តធុនធំមានទិសដៅបញ្រ្ចាស់គ្នាបុកតែម្ដង រថយន្តពណ៌ខៀវ ពាក់ផ្លាកលេខ ក1916ភព3 សណ្តោងរឺម៉ក បើកបរដោយឈ្មោះ ឃុត សុខា ភេទ ប្រុស អាយុ 28ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់អ្នកអ្នកបើកម៉ូតូ នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ច កំពុងស្រាវជ្រាវ ។ ចំណែកអ្នកបើកបររថយន្តបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេីម្បីរង់ចាំការ ដោះស្រាយបន្ត ៕

FB_IMG_1510532707304
FB_IMG_1510532702844
FB_IMG_1510532704799
FB_IMG_1510532709386
FB_IMG_1510532711500
Loading...
Loading...