ឃាត់ខ្លួន​បុរស​ម្នាក់ ខណៈ​បុរស​រូបនេះ​សុំ​ជំពាក់​ថ្លៃ​ចង្កៀង​គោយន្ត​មួយ​មិនបាន ក៏​ទាញយក​គ្រាប់បែក​មក​គំរាម​គេ

  • 2017-11-12 13:29:28
  • Views 113

Shares

ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ខណៈបុរសរូបនេះសុំជំពាក់ថ្លៃចង្កៀងគោយន្តមួយមិនបាន ក៏ទាញយកគ្រាប់បែកមកគំរាមគេ ស្ថិតនៅក្នុងភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

Sareon_OMC_20171112_Security_-1

ជនសង្ស័យឈ្មោះ មាស សំអាង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ យកគ្រាប់បែកដៃគំរាមលើឈ្មោះណុប ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំជាអ្នកលក់គ្រឿងបន្លាស់ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។

Sareon_OMC_20171112_Security_-5

ជនសង្ស័យរូបនេះប៉ុនប៉ងធ្វើសកម្មភាពទាញគ្រាប់បែកដៃដែលផលិតនៅប្រទេសចិន មកគំរាមគេ ហើយបំរុងបោក ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបទាន់ពេល ធ្វើឱ្យជននេះរត់គេចខ្លួន តែសមត្ថកិច្ចបានដេញតាមចាប់ឃាត់ខ្លួននាំយកមកអធិការស្រុកធ្វើការសាកសួរ រួចក៏កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...
Loading...