ករណី​ក្មេងប្រុស ២នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​លង់ទឹក

  • 2017-11-12 03:10:43
  • Views 201

Shares

ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កុមារាដែលបានស្លាប់ដោយសារលង់ទឹកទី ១ ឈ្មោះ គា វណ្ណា ភេទប្រុស អាយុ ៧ឆ្នាំ។ 

ទី២ ឈ្មោះ ចាន់ មិនា ភេទប្រុស អាយុ ៧ឆ្នាំ អ្នកទាំងពីរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ជីដូនរបស់សពក្មេងបានអោយដឹងថា មូលហេតុដោយសារ ក្មេងទាំងពីរនាក់ ទៅរើសចំបើងជាមួយលោកយាយ ហើយទៅលេងទឹកនៅក្នុងប្រឡាយ ក៏ស្រាប់តែលង់ទឹកតែម្តង៕

water-mark-photo_2017-11-11_16-06-11.jpg1510448853
Loading...
Loading...
Recently Posts