ព័ត៌មាន​បន្ថែម! ករណី​ឃាតកម្ម អារ-ក ស្ត្រី​ម្នាក់​សម្លាប់ចោល ករណី​ភ្លើង​ប្រច័ណ្ឌ ព្រោះ​អ្នក​ទាំង២មិនមែនជា​ប្ដី​ប្រពន្ធ​នឹង​គ្នា គ្រាន់តែ​ជា​ស្រី​កំណាន់ចិត្ត

  • 2017-11-11 07:13:56
  • Views 182

Shares

(ភ្នំពេញ)៖ ភ្ញាក់ផ្អើល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ជុំវិញករណីឃាតកម្មអារ-ក សម្លាប់ហើយរត់ទៅចងកខ្លួនឯងតាមក្រោយនោះ នៅក្នុងបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលជំហានដំបូងសមត្ថកិច្ចថាអ្នកទាំង២ជាប្ដីប្រពន្ធនឹងគ្នា ប៉ុន្ដែក្រោយការស្រាវជ្រាវ គឺមិនមែននោះទេ ដោយគ្រាន់តែជាស្រីកំណាន់ប៉ុណ្ណោះ ហើយមូលហេតុវិញដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។

767fc023-6270-4be9-bc7e-0e933cefae13

ក្រោយការបញ្ជាណែនាំពី លោក យឹម សារ៉ាន អធិការនគរបាលខណ្ឌនោះ កម្លាំងនគរបាលជំនាញបានស្រាវជ្រាវរកឃើញថា ជុំវិញករណីឃាតកម្មនេះ គឺដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ ព្រោះតែស្ដ្រីរងគ្រោះនោះមានទំនាក់ទំនងជាមួយ អ្នកផ្សេង ហើយអ្នកទាំង២នាក់នេះ មិនមែនជាប្ដីប្រពន្ធនឹងគ្នានោះទេ។ បុរសជាជនបង្កឈ្មោះ សោម កាន់ ហៅតាខ្លី អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដុលពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងស្ដ្រីដែលជាស្រីកំណាន់ចិត្តនោះ ឈ្មោះហៅក្រៅថា ចែ ស អាយុប្រហែល៤០ឆ្នាំ។

នៅមុនពេលកើតហេតុម៉ោង០៦៖១០នាទីព្រឹក ឃើញមិត្តភក្តិរបស់ឈ្មោះតាខ្លី បានមកគោះទ្វាបន្ទប់តាខ្លី ហើយគាត់ក៏ស្រែកហៅពីខាងក្រៅ ប៉ុន្តែមិនលឺសំឡេង ឆ្លើយតបហើយគាត់ក៏ស្រែកហៅដដែលៗ នៅតែមិនលឺឆ្លើយតប ក៏ផ្អើលដល់អ្នកជិតខាង ចេញមកមើលដោយមានការសង្ស័យ ក៏ធាក់ទ្វាបន្ទប់មើលក៏ឃើញ មានឈាមនៅខាងក្រោមគ្រែ និងឃើញស្ត្រីរងគ្រោះជាប្រពន្ធស្លាប់នៅលើគ្រែ ហើយបុរសនោះបានចងកស្លាប់ក្បែរគ្រែនោះដែរ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

fn-2017-11-11-08-40-11-0
fn-2017-11-11-08-40-11-2
fn-2017-11-11-08-40-11-4
fn-2017-11-11-08-40-12-10
fn-2017-11-11-08-40-12-9-1
fn-2017-11-11-12-20-23-0
Loading...
Loading...