ឃាត់ខ្លួន​ជនជាតិ​វៀតណាម២៨នាក់ ចូលមក​ធ្វើការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់

  • 2017-11-11 07:10:14
  • Views 43

Shares

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋានដើម្បីចុះត្រួតពិនិត្យគោលដៅ សិប្បកម្មឈើ ផ្លូវលេខ៩៧, ៩៩, ១០១, ១០៣ និង៤៧៤ កែង១០៥ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

fn-2017-11-11-11-58-06-0

ប្រតិបត្តិការនេះត្រូវបានធ្វើឡើង លោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានបញ្ជាក់ថា បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន២៨នាក់ ស្រី០៣នាក់ បានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង២៨នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងឯកសារចាត់ការបន្ដតាមច្បាប់៕

fn-2017-11-11-11-58-06-1
fn-2017-11-11-11-58-06-2
fn-2017-11-11-11-58-08-8
fn-2017-11-11-11-58-09-13
Loading...
Loading...