បង្ក្រាប​ជនជាតិ​ចិន​ម្នាក់ ជំនាញ​ខាង​ដក​ប្រាក់​តាម​ទូ ATM របស់​ធនាគារ នៅ​ភ្នំពេញ

  • 2017-11-11 07:07:30
  • Views 131

Shares

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យជាជនជាតិចិនម្នាក់ ដែលតែងតែដើរដកប្រាក់តាមទូ ATM របស់ធនាគារប្រាសាក់ពេលយប់ ត្រូវបានធនាគារប្រាសាក់ សហការជាមួយសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួន ពីបទប៉ុនប៉ងលួចលុយពីទូ ATM នៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌ៧មករា។

fn-2017-11-11-12-51-09-0

ឃាត់ខ្លួនជនជាតិចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់ធនាគារប្រាសាក់ បានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរខណ្ឌ ហើយភ្លាមៗនោះ កម្លាំងនគរបាល ជំនាញបានធ្វើការស្រាវជ្រាវចុះឃាត់ខ្លួនបានភ្លាមៗតែម្ដង។

ក្រោយពីសមត្ថកិច្ចឆែកឆេរ រួចសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងសើបអង្កេតបន្តទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា នាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

fn-2017-11-11-12-50-57-0
fn-2017-11-11-12-51-10-2
fn-2017-11-11-12-51-09-1
Loading...
Loading...