វិមានព្រះនរោត្តម (ទីក្រុងហូជីមិញ ឬព្រៃនគរកម្ពុជាក្រោម)

  • 2017-11-11 04:27:58
  • Views 74

Shares

វិមាននេះមានប្រវែងបណ្តោយ៨០ម៉ែត្រ លើផ្ទៃដី ១២ ហិកតា បានចុះបឋមសីលាសាងសង់ថ្ងៃទី២៣ កុម្ភៈ ១៨៦៩ ដោយទេសាភិបាលបារាំងទទួលបន្ទុកឥណ្ឌូចិន (ក្នុងរាជ្យព្រះចៅអធិរាជ ណាប៉ូឡេអុងទី ៣)។ 

FB_IMG_1510374227084

នេះជាឈ្មោះអាគារហើយមិនមែនជាព្រះរាជតំណាក់របស់សម្តេចព្រះនរោត្តមឡើយ ការដាក់ឈ្មោះនេះគឺដើម្បីជាសក្ខីភាព នៃការដាក់ក្រុងកម្ពុជាធិបតីជាដែនចំណុះសហភាពឥណ្ឌូចិន ហើយក្លាយជាសមន្តរដ្ឋរបស់ចក្រពត្តិនិយម បារាំង និងមានមហាវិថីខាងមុខវិមាននេះក៏ដាក់ឈ្មោះថា មហាវិថីព្រះនរោត្តនដែរ។ អាគារនេះត្រូវបានប្រើប្រាស់ជា អាគាររដ្ឋាភិបាលស្ទើរគ្រប់ជំនាន់។ វិមាននេះ សាងសង់រួចរាល់នៅ៥ឆ្នាំក្រោយ (ប្រើពេលយូរ ដោយសារមានសង្គ្រាមរវាងបារាំង និងអល្លឺម៉ង់)។

ឈ្មោះ វិមានព្រះនរោត្តម ត្រូវបានប្រើរហូតចាប់ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ ១៩៤៥។ ក្រោយមកបានប្តូរឈ្មោះជា វិមានឯករាជ្យ ក្នុងសម័យរដ្ឋាភិបាល សាធារណៈរដ្ឋវៀតណាមខាងត្បូង (ខាងជើងហៅថា៖ សាធារណៈរដ្ឋប្រជាធិបតេយ្យ វៀតណាម ខាងជើង)។ ក្រោយរំដោះបានដោយកងទ័ពរណៈសិរ្យ រំដោះប្រជាជន នៅថ្ងៃទី៣០ មេសា ១៩៧៥ បានប្តូរឈ្មោះជា សាលឯកភាព និងជាទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរ នៅថ្ងៃទី២៥ មិថុនា ១៩៧៦។

FB_IMG_1510374225073
FB_IMG_1510374223119
FB_IMG_1510374221322
Loading...
Loading...