បុរស​ជា​កម្មករសំណង់​ម្នាក់ បាន​ឡើងទៅ​ដំបូលផ្ទះ ប៉ះ​ជាមួយ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆក់​ស្លាប់

  • 2017-11-11 04:06:18
  • Views 115

Shares

ព្រៃវែង ៖ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះកំពុងសាសង់ ជាកម្មសិទ្ធរបស់ឈ្មោះ សៅ ឡត ភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ម៉ៅ ភុយ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសៀម ឃុំស្តៅកោង ស្រុកបាភ្នំ។

1-13

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ម្ចាស់សំណង់ជូនកូនទៅមន្ទីរពេទ្យ ចំណែកក្រុមជាងកំពុងធ្វើការ នៅជាន់ក្រោម ក្នុងពេលកើតហេតុជនរងគ្រោះ បានឡើងទៅជាន់លើដំបូលផ្ទះ ហើយបានដើរទៅប៉ះនឹងខ្សែភ្លើងឆៅ បណ្តាលឲ្យឆក់ស្លាប់ ហើយធ្លាក់មកបោកក្បាល នឹងធ្នឹមថ្ម របងផ្ទះកើតហេតុបន្ថែមទៀត។ 

សូមបញ្ជាក់ថាខ្សែភ្លើងឆៅរត់កាត់ដំបូលផ្ទះកំពុងសាងសង់ ពីប្លង់សេដំបូល ទៅខ្សែភ្លើងឆៅ មានកម្ពស់ប្រហែល០១,០០ម៉ែត្រ៕

Loading...
Loading...