សង្សារ​មួយគូ​ទំនង​រវល់​តែ​ប្រលែង​គ្នា បើកឡាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ចែកផ្លូវ

  • 2017-11-11 03:08:17
  • Views 131

Shares

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅក្បែរស្ទុបអូឡាំពេជ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

cd869d3a-a120-4e86-be05-4fa45c5fc596

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ ដែលពួកគេជាគូរសង្សារនិងគ្នា បានបើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1Q.3614 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

568728a7-bc4d-496d-af78-1bf5f224d122

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅជំនាញចរាចរណ៍ ឲ្យមកអ្វើការវាស់វែងយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕

95e46158-6786-48a9-b59d-1039cfe043cd
0d17569b-3a8a-453f-bcdf-ea2116417b97
WhatsApp-Image-2017-11-11-at-7.00.21-AM-1
Loading...
Loading...