រៀបការនៅអាយុប៉ុន្មាន ទើបចំណងអាពាហ៍ពិពាហ៍ បានយូរអង្វែង?

  • 2017-09-14 06:36:46
  • Views 167

Shares

ការស្រាវជ្រាវលើទម្លាប់នៃការលែងលះគ្នា ដែលធ្វើឡើងដោយសកលវិទ្យាល័យ University of Utah នៅក្នុងសហរដ្ឋអាមេរិក បានរកឃើញថា មនុស្សតិចតួចណាស់ ដែលរៀបការនៅអាយុចន្លោះពី ២៨ ទៅ ៣២ ឆ្នាំបានលែងលះគ្នា។

1

សង្គមវិទូ លោក Nick Wolfinger បានដឹកនាំការវិភាគទិន្នន័យពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០១០ និង ឆ្នាំ២០១១ ដល់ ឆ្នាំ២០១៣ នៃការស្ទង់មតិ National Survey of Family Growth (NSFG) ដែលធ្វើឡើងដោយមជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខភាព National Center for Health Statistics ហើយបានរកឃើញថា អាយុចន្លោះពី ២៨ ទៅ ៣២ ឆ្នាំ គឺជាអាយុល្អបំផុតសម្រាប់អាពាហ៍ពិពាហ៍ជោគជ័យមួយ។

កាលពីមុនមក គេធ្លាប់បានជឿជាក់ថា អ្នករៀបការនៅអាយុកាន់តែចាស់ អត្រានៃការលែងលះគ្នាកាន់តែតិច។ ប៉ុន្តែឥឡូវនេះ ការរកឃើញថ្មីបង្ហាញថា អត្រានៃការលែងលះគ្នាកើនឡើងខ្លាំង ចំពោះអ្នកដែលរៀបការនៅវ័យជំទង់ និងអាយុខ្ទង់ ២០ ឆ្នាំស្ដើង និងអ្នកដែលរៀបការនៅអាយុលើសពី ៤៥ ឆ្នាំ៕

ចុចអាន៖ 

Loading...
Loading...