សាហាវ​ណាស់! ឃាតកម្ម​ប្ដី​អារ-ក សម្លាប់​ប្រពន្ធ រួច​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ

  • 2017-11-11 03:00:19
  • Views 154

Shares

(ភ្នំពេញ)៖ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្ដីបានអារ-កសម្លាប់ប្រពន្ធរបស់ខ្លួនចោល រួចរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅក្នុងបន្ទប់ជួល។

fn-2017-11-11-08-40-12-10

អំពើឃាតកម្មដ៏សាហាវនេះនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ប្ដីជាអ្នកអារ-កសម្លាប់ប្រពន្ធ រួចបានទៅចងកសម្លាប់ខ្លួនតាមក្រោយ ដោយស្ថានភាពស្លាប់វិញ ប្រពន្ធដេកស្លាប់នៅក្នុងមុងស្លៀកសារ៉ុងចង់ពុង ហើយប្ដីវិញស្លាប់ទាំងអាក្រាតកាយ នៅជាប់នឹងចំរឹងបង្អួច។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដីឈ្មោះហៅថា តាខ្លី អាយុប្រហែល៤០ឆ្នាំ ហើយប្រពន្ធឈ្មោះហៅថា ចែ ស អាយុប្រហែល៤០ឆ្នាំ។ ជុំវិញករណីឃាតកម្មនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ ៕

245068503
fn-2017-11-11-08-40-11-0
fn-2017-11-11-08-40-11-2
fn-2017-11-11-08-40-11-3
fn-2017-11-11-08-40-12-9
Loading...
Loading...